ភ្នំពេញ៖ ក្រោយដកឃ្លាក្នុងវិស័យខ្សែភាពយន្តជាច្រើនឆ្នាំ ពេលនេះតារាឆ្នើមពហុជំនាញអ្នកនាង ខាត់ សុឃីម កំពុងឡើងកូដ ក្រើតៗតែម្តងពេលលេចមុខក្នុងរឿងភាគកំពុងល្បី បិសាចគួរឲ្យស្រលាញ់ របស់ទូរទស្សន៍ហង្សមាស។

ជាតួអង្គដ៏លេចធ្លោនៅក្នុងរឿងភាគមួយនេះ អ្នកនាង ខាត់ សុឃីម ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ថានៅតែ ជាតារាដ៏មានទេពកោសល្យជាមួយនឹងការសម្តែងដូចធម្មជាតិពិតៗ។ អ្នកនាងក៏បានបង្ហាញនូវអារម្មណ៍រំភើបរីករាយនូវ ពេលដែលរឿង បិសាចគួរឲ្យស្រលាញ់ ទទួលបានការគាំទ្រខ្លាំងបែបនេះហើយក៏សូមអរគុណដល់ទស្សនិកជនទាំងអស់ ដែលគាំទ្រស្នាដៃកូនខ្មែរមិនចាញ់បរទេសឡើយ។

ទាក់ទងនឹងចម្ងល់ថាហេតុអីបានជាឃើញអ្នកនាងកាន់ឆត្ររហូតនៅក្នុងរឿងភាគមួយនេះ អ្នកនិពន្ធវ័យក្មេង សោម ដូរ៉េ បានបញ្ជាក់ថានេះគឺជាស្ទាយប្លែកមួយសម្រាប់តួអង្គអ្នកនាងផ្ទាល់ ហើយនៅក្នុងរឿងនេះគាត់ជាក្រមុំសៅកែអ៊ីចឹងមានតែ ឆ័ត្រហ្នឹងហើយកំដរគាត់គ្រប់ពេល៕