ក្នុងឱកាសចូលឆ្នាំ ប្រពៃណីខ្មែរ ក៏ដូចជាចូលឆ្នាំប្រពៃណីរបស់ថៃ គឺប្រារព្ធធ្វើឡើងក្នុងថ្ងៃដូចគ្នា ហើយប្រជាពលរដ្ឋទាំង២ប្រទេស គឺបានសប្បាយជាមួយនិងល្បែងកំសាន្ត ប្រពៃណីជាតិ តែអ្វីដែលគេចាប់អារម្មណ៍ និងចូលចិត្តលេងជាងគេ គឺការបាញ់ទឹក និងជះទឹកដាក់គ្នាជាដើម ដោយប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ ទាំងប្រុសទាំងស្រី ខ្លះបានទិញកាំភ្លើងបាញ់ទឹក ខ្លះបានដាក់ទឹកមុខផ្ទះ ដើម្បីលេងកំសាន្តយ៉ាងសប្បាយ ដូចរាល់ៗឆ្នាំ។

តែអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើល នៅប្រទេសថៃ គឺគេបានឃើញតារាស្រីដ៏ល្បីឈ្មោះមួយរូប ក្នុងរឿងបុព្វេសន្និវាស គឺកញ្ញា Bella ត្រូវបានគណនីហ្វេសប៊ូកមួយ បង្ហោះពីរូបភាពរបស់នាង ដែលលេងសប្បាយក្នុងឱកាសចូលឆ្នាំថ្មី គឺនាងចូលចិត្តលេងកាំភ្លើងបាញ់ទឹក ដូចក្មេងៗផងដែរ ។ នេះជារូបភាពមួយ ដែលអ្នកគាំទ្ររបស់អ្នកនាង មានការចាប់អារម្មណ៍ និងបានស៊ែរតៗគ្នាយ៉ាងច្រើនផងដែរ ៕