ថៃ៖ មានករណីភ្ញាក់ផ្អើលមួយ រហូតមានការចាប់អារម្មណ៍ខ្លាំង នៅលក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែកូនប្រុសម្នាក់ចិត្តធំហ៊ានវ៉ៃម្ដាយខ្លួនឯងបង្កើត ដែលករណីនេះត្រូវបានអ្នកនៅក្នុងហេតុការថតបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ។

នៅក្នុងវីដេអូឃ្លីបបានបង្ហាញឱ្យឃើញពីសកម្មភាពដ៏ឃោឃៅរបស់កូនប្រុសអកតញ្ញូរូបនោះ ប្រើអំពើមិនគប្បីលើម្ដាយដោយបានយកដៃទៅចាប់ក្បាលម្ដាយ ព្រមទាំងវាយម្ដាយថែមទៀត ខណៈដែលមានមនុស្សអ្នកស្រុក ចោមរោមមើលជាច្រើននាក់ ។

ក្នុងកាលៈទេសៈនោះផងដែរ ក៏មានអ្នកស្រុកជាច្រើន បានព្យាយាមស្រែកហាមឃាត់ កូនប្រុសរូបនោះ មិនឱ្យធ្វើបាបម្ដាយ តែកូនប្រុសនោះមិនស្ដាប់ឡើយ ព្រមទាំងបន្តវាម្ដាយ ៣-៤ដៃបន្ថែមទៀត ហើយដើរចេញទៅបាត់ ។
ក្រោយពីវីដេអូឃ្លីបខាងលើនេះ បានបង្ហោះនៅលើហ្វេសប៊ុកហើយនោះ មានមនុស្សជាច្រើនបានខឹងសម្បា និងរិះគន់យ៉ាងខ្លាំង ទៅលើកូនប្រុសអកតញ្ញូរូបនោះ ៕
សហការី KBN
ប្រភព៖ hilight