Home ព័ត៌មានជាតិ

សោកនាដកម្ម ចូលឆ្នាំថ្ងៃទី១!!! ស្ត្រីម្នាក់និងក្មេងប្រុសស្រី៣នាក់ បានលង់ទឹកទន្លេស្លាប់ ពេលដែលកំពុង…

ចែករំលែក

ខេត្តកំពង់ចាម៖ មនុស្ស៤នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធម នៅចំណុចក្បាលកោះ ទល់មុខភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៤ មេសា ២០១៨ ម្សិលមិញនេះ ។

យោងតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ករណីលង់ទឹកស្លាប់នេះ មានមនុស្សចំនួន៤នាក់ រួមមាន ទី១-ឈ្មោះ ស្លេះ ហាសាណាស់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម, ទី២-ឈ្មោះ អាណាហ៊្វី អាហ៊្វណាហ៊ីម ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរឥស្លាម, ទី៣-ឈ្មោះអាណាហ្វី សារីរ៉ា ភេទស្រី អាយុ៥ឆ្នាំ ជនជាតិខ្មែរឥស្លាម, ទី៤-ឈ្មោះ ជុក ឧស្មាន​ ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរឥស្លាម ដោយអ្នកទាំង៤នាក់ខាងលើ មានទីលំនៅភូមិសាច់សូរ ឃុំពាមជីកង ​ស្រុកកងមាស ខេត្តកំពង់ចាម។

បន្ទាប់ពីកើតហេតុ ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយបានជួយសង្គ្រោះតែយឺតពេលទៅហើយ ដោយបានស្រង់យកសាកសព ចំនួន៣នាក់ ដោយឡែកសាកសពម្នាក់ទៀត រកមិនទាន់ឃើញ ហើយសមត្ថកិច្ចកំពុងតែព្យាយាម ស្វែងរកបន្តទៀត នៅព្រឹកថ្ងៃ១៥ មេសា ២០១៨ នេះ ។

បន្ទាប់ពីធ្វើការពិនិត្យ និងកោសល្យវិច្ច័យរួច សមត្ថកិច្ចបានបញ្ជាក់ថា សាកសពទាំង៤នាក់ដែលបាត់ខ្លួននេះ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន មិនទាក់ទងនិងអំពើឃាតកម្ម នោះឡើយ ហើយក៏បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕