ចែករំលែក

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសស្រុកឃូមឿង ខេត្តបុរីរ៉ាំ បានរាយការណ៍មកថា មានករណីចាប់រំលោភ ហើយសម្លាប់ នៅក្នុងផ្ទះមួយខ្នង ក្នុងស្រុកឃូមឿង ។ កន្លែងកើតហេតុ ស្ថិតក្នុងផ្ទះស៊ីម៉ង់ត៍មួយជាន់ នៅកណ្តាលភូមិ គេបានឃើញទ្វារផ្ទះនោះ របូតចេញពីគ្នាដោយត្រូវបានគេគាស់ ។

ពេលប៉ូលិសចូលដល់ក្នុងផ្ទះ បានប្រទះឃើញសាកសពស្ត្រីចំណាស់ម្នាក់ ឈ្មោះ ផែន ឆុយរ៉ាម អាយុ៧៣ឆ្នាំ ដេកស្លាប់នៅលើកន្ទេលដេក ហើយនៅលើដងខ្លួនមានស្នាមវាយតប់ ជាំពេញខ្លួន និងមុខថែមទៀតផង ។

ប៉ូលិសក៏បានប្រទះឃើញខ្សែមួយ ត្រូវបានឃាតកយកទៅរំនិងក ស្ត្រីរងគ្រោះហាក់ដូចជាត្រូវជនល្មើសរឹតសម្លាប់តែម្តង ក្រៅពីនេះបើតាមការពិនិត្យមើល សាកសពរបស់ស្ត្រីចំណាស់ខាង ហាក់ត្រូវបានជនល្មើសរំលោភថែមទៀតផង ហើយខណៈពេលនេះ ប៉ូលិសបានបញ្ជូនសាកសព ទៅពិនិត្យបន្ថែមនៅមន្ទីរពេទ្យខេត្តសុរិន្ទ ដើម្បីស្វែងរកការពិតបន្ថែម ។

ក្រោយពីស្រាវជ្រាវ និងយោងតាមភស្តុតាងផ្សេងៗ ប៉ូលិសក៏បាននាំកំលាំង តាមចាប់បុរសម្នាក់ ឈ្មោះ មីន អាយុ១៩ឆ្នាំ ព្រោះសង្ស័យថា បានធ្វើសកម្មភាពខាងលើ យកមកឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិស ស្រុកឃូមឿង រងចាំតុលាការចេញសាលក្រមចាប់ខ្លួនបន្ត ។

យោងតាមការរៀបរាប់ ពីស្ត្រីម្នាក់ដែលជាប្អូនស្រីរបស់សព ឈ្មោះ ចំប៉ា ឆៀមសិរិ អាយុ៦០ឆ្នាំ បានប្រាប់ថា បងស្រីគាត់រស់នៅតែម្នាក់ឯង ពីមុនមានក្មួយប្រុសម្នាក់ រស់នៅជាមួយ ហើយពេលក្មួយប្រុសនោះ មានប្រពន្ធក៏បានសុំបែក ទៅរស់នៅជាមួយខាងប្រពន្ធ ហើយប្តីរបស់គាត់ បានស្លាប់ចោលគាត់ជាយូរយារណាស់មកហើយ ។

គាត់បន្តថា មួយរយៈពេលចុងក្រោយនេះ រូបគាត់បានរស់នៅម្នាក់ឯងតែប៉ុណ្ណោះ ហើយនៅថ្ងៃកើតហេតុ មានអ្នកជិតខាងបានឮសម្លេង ស្រែកតែមួយដងគត់ ហើយក៏បាត់ទៅ លុះព្រឹកឡើង គាត់បានទៅហៅបងស្រី តែមិនមានមនុស្សបើកទ្វារ គាត់ក៏បានដើរទៅក្រោយផ្ទះ ទើបឃើញទ្វារក្រោយ បើកចំហរចោល និងឃើញបងស្រីគាត់ ដេកស្លាប់បាត់ទៅហើយ ហើយគាត់ពិតជារន្ធត់ និងសោកស្តាយខ្លាំងណាស់ ព្រោះតែនៅក្នុងភូមិនោះ មិនដែលមានរឿងបែបនេះ កើតឡើងម្តងណាឡើយ ៕