ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី១៣ មេសា ២០១៨ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងរវាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1T-6995 បុកជាមួយម៉ូតូ ហុងដាវ៉េវ Wave S ពណ៌សលាយខ្មៅ គ្មានស្លាកលេខ បណ្តាលឲ្យរបួសធ្ងន់២នាក់ និងស្រាល៣នាក់ ត្រូវបានពលរដ្ឋដឹកទៅសង្គ្រោះ នៅមណ្ឌលសុខភាពត្រពាំងជោ ដោយហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ស្ថិតក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ម្ចាស់ម៉ូតូហុងដា ឈ្មោះ ព្រឹក ប៊ុនថេរ អាយុ១៩ឆ្នាំ ភេទប្រុស រងរបួសស្រាល ចំណែកអ្នកជិះជាមួយ ឈ្មោះ នាង ស្រីវីន របួសធ្ងន់ ដោយអ្នកទាំង២នាក់ ជិះម៉ូតូអត់មានពាក់មួកសុវត្ថិភាពនោះឡើយ ។ ចំណែកខាងម៉ូតូវ៉េវ មានឈ្មោះ លី កូឡាប ភេទស្រី អាយុ១៧ឆ្នាំ រងរបួសធ្ងន់ អត់ពាក់ម៉ូតូសុវត្ថិភាព ចំណែកអ្នកជិះជាមួយ ឈ្មោះ កែម ត្រប់ ភេទស្រី អាយុ១៨ឆ្នាំ និងឈ្មោះ ចែម ស្រីម៉ៅ ភេទស្រី អាយុ១៦ឆ្នាំ រងរបួសស្រាល ទាំងអស់បីសុទ្ធតែអត់ពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរ ៕