រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ៨ ​ខែមេសា​ ឆ្នាំ​​២០១៨ ស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធី ចាប់ឆ្នោតលើកទី១ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរ ថៃហ្គ័រ​ នៅវេលាម៉ោង ៨យប់-១០យប់ ដើម្បីផ្តល់រង្វាន់ជ័យមង្គល ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវថៃហ្គ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ របស់ស្រាបៀរថៃហ្គ័រ​ ឆ្នាំ​​២០១៨ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្រុមការងារស្រាបៀរថៃហ្គ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទី១នេះ ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនរបស់​ស្រាបៀរថៃហ្គ័រ ដើម្បីថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុក​ដាក់ ​ខ្ពស់​របស់​ក្រុមហ៊ុន​ចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមពិសាស្រាបៀរថៃហ្គ័រ។ រង្វាន់ដែលបានចាប់​​​លើក​​ទី​១​នេះ ​គឺរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅប្រទេសជប៉ុន ជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារ ចំនួនប្រាំរង្វាន់។

គូស្វាមីភរិយាថ្មីចំនួនប្រាំគូ​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុនជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារគឺ៖
១.លោក តាំង ម៉េងត្រី និងលោកស្រី ចាន់ ស៊ីនិតា
២.លោក សុខ ស៊ីប៉រ និងលោកស្រី នី លក្ខិណា
៣. លោក ថុង រដ្ឋា និងលោកស្រី ម៉ន សុធានី
៤. លោក ជិន ចាន់ទ្រា និងលោកស្រី រ័ត្ន ស្រីពេជ្រ និង
៥. លោក សិទ្ធិ សុជាតិ និងលោកស្រី សយ នីយ៉ា ។​

លោក​អ្នក​អាចស្វែងរកឈ្មោះ របស់លោកអ្នកនៅលើ​កាសែត ​​ឬលើទំព័រហ្វេសប៊ុក (Tiger Beer KH)។ ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។ ​ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹក​ឆ្នោត​ឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថត​អាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។

គួររម្លឹកផងដែរថា ថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ ​មានលក់ច្រើនជាង ៧០ ប្រទេសដែលកំពុងទទួលបានការគាំទ្រ កាន់តែខ្លាំងឡើងជា​រៀង​រាល់ថ្ងៃ​ ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេសជាស្រាបៀរ ដែល​សក្ត័សមបំផុត សម្រាប់ ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍​កម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ​ ២០១៨ នេះ អតិថិជនដែលជាវស្រាបៀរ ថៃហ្គ័រកំប៉ុង​​ ឬ ដបចាប់ពី ២៥ ដល់ ៤៩ កេស នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិចចំនួន ១ ឈុត គូប៉ុងផ្សងសំណាងចំនួន ១ សន្លឹក និងអាវរងាគូស្នេហ៍ចំនួន ១ ឈុត។ រាល់ការជាវចាប់ពី ៥០ ដល់ ៧៤ កេស នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិចចំនួន ២ ឈុត គូប៉ុងផ្សងសំណាងចំនួន ២ សន្លឹក និងកាបូបធ្វើដំណើរចំនួន ១។ រាល់ការជាវចាប់ពី ៧៥ កេសឡើងទៅ នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិចចំនួន ២ ឈុត គូប៉ុងផ្សងសំណាងចំនួន ៣ សន្លឹក និងកាបូបធ្វើដំណើរចំនួន ២។ ជាពិសេសរាល់ការជាវស្រាបៀរ Tiger Crystal ចំនួន ២៥​ កេសឡើងទៅ នឹងទទួលបានស្រាបៀរ Tiger Crystal ចំនួន ១​ កេស បន្ថែមពីលើរង្វាន់ដែលបានផ្តល់ជូន។

ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរថៃហ្គ័រ និងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុន ជាមួយបទពិសោធន៍ដ៏រំភើបរីករាយនៃការជិះស្គីទឹកកក រួមជាមួយទឹកប្រាក់១,៥០០ដុល្លារ ចំនួន១៥ រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 222 400 ឬ 011 333 500៕

សូមរីករាយទទួលទានស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ។