រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៨ នៅសណ្ឋាគារសូហ្វីតែល ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំពិធីប្រកាសបើកយុទ្ធការរបស់ ABC Extra Stout ដែលមានឈ្មោះថា “ជាឧត្តមភាពដ៏ល្អឯក” ។

ភ្ញៀវកិត្តិយសពិសេស រួមមានពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់ តារាល្បីៗ តារាបង្ហាញម៉ូត ដៃគូពាណិជ្ជកម្មររបស់ CBL និងអ្នកសារព័ត៌មានសំខាន់ៗ បានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសនេះ នាពេលរាត្រី ដែលពោរពេញទៅដោយ បទពិសោធន៍ដ៏ល្អឯក ក្នុងការកម្សាន្តសប្បាយ ។

ការសម្តែងរបស់លោកខេមរៈ សេរីមន្ត អ្នកនាងពេជ្រ សោភា និងអ្នកសម្តែងសៀកលោក Sovid ព្រមទាំងការសម្តែងរបាំស្រមោល បានផ្តល់ភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ទស្សនិកជន។​ ទស្សនិកជនក៏បានទស្សនាយ៉ាងជក់ចិត្តនូវកម្មវិធីក្រឡុកស្រាដែលបានបង្ហាញណែនាំពីស្រាក្រឡុកថ្មីបួនប្រភេទជាមួយនឹង ABC Extra Stout ដែលបានជួយ “បើកវាំងននអាថ៌កំបាំង” នៃកម្មវិធីនេះ។ កម្មវិធីរាត្រីនេះក៏បានបង្ហាញ ពីការសម្តែងការដើរម៉ូតលំដាប់ថ្នាក់ខ្ពស់ ក្នុងកិច្ចសហការរបស់ ABC ជាមួយម៉ាកសញ្ញាអ្នកច្នៃម៉ូត Queen Victoria។

ក្នុងឱកាសពិសេសនេះ លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBL បានមានប្រសាសន៍ពន្យល់ពីខ្លឹមសារនៃពិធីប្រកាសនេះឲ្យដឹងថា៖ “មនុស្សសម័យបច្ចុប្បន្ននេះឱ្យតម្លៃទៅលើមនុស្សដោយ​សា​​រអត្តចរិត និងសីលធម៌រស់នៅក្នុងជីវិត។ ដូច្នេះ យុទ្ធនាការថ្មីរបស់ ABC គឺផ្តោតលើការនាំផ្លូវមនុស្សគ្រប់គ្នា ឆ្ពោះទៅរកភាពជោគជ័យ និងឧត្តមភាពដ៏ល្អឯកជាមួយគ្នា។ នេះជាហេតុផលដែលយើង បានសម្រេចចិត្តប្រើសត្វតោ ABC ដើម្បីធ្វើជានិមិត្តរូបនៃកិត្តិយស និងអត្តចរិតរបស់បុរស ABC ប្រកបដោយឧត្តមភាពដ៏ល្អឯក។”

សត្វតោ ABC ត្រូវបានបញ្ចេញតាមរយៈរបាំសម្តែងតថភាពជាក់ស្តែង ដែលមិនធា្លប់បានសម្តែងពីមុន។ ដូចសត្វតោអញ្ចឹង បុរស ABC គឺជាអ្នកដឹកនាំដ៏មហស្ចារ្យ និងចេះជំរុញលើកទឹកចិត្តគេ។ កម្មវិធីពិសេសនេះក៏បាន​បញ្ចេញស្ពតពាណិជ្ជកម្មថ្មីចុងក្រោយបំផុតរបស់ ABC ។ ស្ពតនេះផ្តោតលើខ្លឹមសារចម្បងអំពីការវិវឌ្ឍនៃភាពជោគជ័យតាមរយៈការបង្ហាញពី “បុរស ABC សម័យទំនើប” ដែលបានឆ្លងកាត់ការប្រែកាយយ៉ាងមហស្ចារ្យទៅជាសត្វតោជានិមិត្តសញ្ញានៃម៉ាកយីហោនេះ ដែលដឹកនាំមនុស្សឆ្ពោះទៅរកឧត្តមភាពដ៏ល្អឯក តាមរយៈភាពទាក់ទាញចំពោះលក្ខណៈសម្បត្តិរបស់បុរស ABC។ ស្ពតនេះក៏ធ្វើការស្វែងយល់ផងដែរពីអភិជនភាព ភាពជាអ្នកដឹកនាំ និងបំណងប្រាថ្នាចង់បានឧត្តមភាពដ៏មហស្ចារ្យដោយរក្សាបាននូវសេចក្តីថ្លៃថ្នូរ និងការគោរពចំពោះអ្នកដទៃ។

យុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” គឺជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍឲ្យរីកចម្រើនសម្រាប់ ABC Extra Stout ដែលបន្តផ្តល់ការគាំទ្រ និងអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះវិជ្ជា និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC Extra Stout នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងដែលបានឈ្នះពានរង្វាន់ជាច្រើន។

ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” សូមចូលទៅកាន់គេហទំព័រ៖
www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទាន ABC Extra Stout ដោយការទទួលខុសត្រូវ