ភឹម តារាវិបុល អារម្មណ៍​មិន​ប្រែប្រួល​​ទោះ​បី​ ដាលីល ធ្លាក់​ខ្លួន​ជា​មេម៉ាយ​កូន​១​
thearyApril 7, 2018

បន្ទាប់ពីសម្ពោធដាក់បញ្ចាំងជាផ្លូវការ នូវខ្សែភាពយន្តភាគរឿង ម្ចាស់បំណុល របស់ផលិតកម្មមហាហង្ស សហការជាមួយស្ថានីយ៍ទូរទស្សន៍ PNN នៅ Hard Rock Cafe រួចមក គេបានសង្កេតឃើញមានតារាសម្តែង ជាច្រើនបានចូលរួម ក្នុងនេះតារាដែលលេចធ្លោជាងគេគឺ លោក ភឹម តារាវិបុល ដែលជាតួឯកប្រុសក្នុងរឿងនេះ ។

ទោះជាយ៉ាងណា តារាសម្តែងរូបសង្ហា ភឹម តារាវិល បានបញ្ជាក់ពីអារម្មណ៍ មិនប្រែប្រួលចំពោះ កូនស្រីលោក អ៊ិន សុភិន គឺអ្នកនាង ភិន សុដាលីស ទោះជានាងបានក្លាយទៅជាមេម៉ាយកូន១ទៅហើយក្តី ។ ហើយទោះបីជាយ៉ាងណា តាំងពីចូលប្រឡូកក្នុងសិល្បៈ មកដល់ពេលបច្ចប្បន្ននេះ ភឹម តារាវិបុល បានសម្តែងជាមួយ ភិន សុដាលីស ចំនួន៤រឿងមកហើយ គឺតាំងពីនាង នៅក្រមុំម្ល៉េះ ក្នុងនោះមានរឿងដូចជា “អច្ឆរិយ​ស្នេហ៍​​” “ ឆ្អែត​ចិត្ត​” “ខ្មោច​ទឹក​” និង​រឿង​ទី​៤​គឺ​ “ម្ចាស់​បំណុល​” ។

តែសូមអ្នកគាំទ្រទាំងអស់កុំយល់ច្រឡំ លោកបានបញ្ជាក់ហើយថា “និយាយទៅ សម្តែងជាមួយគាត់តាំងពីនៅក្រមុំ រហូតដល់កូន១ ក៏ពួកយើងនៅតែចាប់ដៃគូសម្តែងជាមួយគ្នា ហើយសម្រាប់ខ្ញុំវិញ អារម្មណ៍ខ្ញុំជាមួយគាត់ (ដាលីស) នៅតែដដែលអត់បានផ្លាស់ប្តូរនោះទេ នៅតែរក្សាភាពស្និទ្ធស្នាលចំពោះគ្នាជានិច្ច តែមិនមែនក្នុងន័យស្នេហានោះទេ” ៕

ម្សិលមិញ​នេះ​ផលិតកម្ម​មហា​ហង្ស​ និង​ទូរទស្សន៍​ PNN បាន​ធ្វើ​​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​​​ជា​ផ្លូវ​ការ​ នូវ​ខ្សែភាពយន្ត​ភាគ​រឿង​”ម្ចាស់​បំណុល​” នៅ​ Hard Rock Cafe ។ ក្នុង​នោះ​ ភឹម តារាវិបុល ជា​តួ​ឯក​ប្រុស​នៃ​រឿង​ខាង​លើ​បាន​បញ្ជាក់​ប្រាប់​​​អារម្មណ៍​ពិត​​មិន​ប្រែ​ប្រួល​ចំពោះ​អ្នក​មេម៉ាយ ភិន សុដាលីស ​ទោះ​បី​ពេល​នេះ​ នាង មាន​កូន​​១​ទៅ​ហើយ​ក្ដី។

ក្នុងពេលជួបសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ​លោក​ អ៊ិន សុភិន អគ្គនាយក​ផលិតកម្ម​មហា​ហង្ស​ បាន​លើក​ឡើង​ថា ចំពោះ​ខ្សែភាពយន្ត​ភាគ​រឿង​ “ម្ចាស់​បំណុល​” ដែល​កូន​ស្រី​ខ្លួន​ និង​ ភឹម តារាវិបុល ចាប់​ដៃ​គ្នា​សម្ដែង​ជា​តួ​ឯក​ គឺ​ជា​ប្រភេទ​​ភាគ​​បែប​កម្សត់​ មនោសញ្ចេតនា​ស្នេហា​អូន​បង​ លាយឡំ​​ឈុត​ឌឺដង ​កាច់​កុង​គ្នា​រវាង​តួ​ឯក​ប្រុស​ និង​តួ​ឯក​ស្រី​។ ហើយលោកបានបញ្ជាក់ទៀតថា “បាទ​!​ នេះ​គឺ​ជា​លើក​ទី​២ ដែល​មហា​ហង្ស​ និង​ទូរទស្សន៍​ PNN បាន​សហការ​គ្នា​ផលិត​រឿង​ភាគ​ ដាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ ហើយ​រឿង​ទី​១​ដែល​ពួក​យើង ​សហការ​គ្នា​គឺ​រឿង​ “បំភ្លេច​មិន​បាន​” ​រឿង​មួយ​ហ្នឹង​ទទួល​បាន​ការ​គាំទ្រ​ យ៉ាង​ច្រើន​លើស​លុប​ សម្រាប់​រឿង​ “ម្ចាស់​បំណុល​នេះ​វិញ ​ខ្ញុំ​ជឿជាក់​ថា មាន​អ្នក​គាំទ្រ​មិន​ចាញ់​រឿង​ មុន​នោះ​ទេ”៕