រាជធានីភ្នំពេញ៖ នៅថ្ងៃទី 0៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ស្រាបៀរ ABC អិចស្ត្រាស្តោត នឹងរៀបចំកម្មវិធីដ៏ធំ មិនធ្លាប់មានពីមុនមក​​​គឺកម្មវិធី ABC EXCEPTIONAL NIGHT នៅផ្សាររាត្រី Jet Container ចាប់ពីម៉ោង ៧​ យប់តទៅ។ ក្នុងឱកាសពិសេសនេះ លោកអ្នកនឹងបានជួបជាមួយកំពូល តារាចម្រៀងស្រីដ៏ល្បីប្រចាំ ព្រះរាជាណាចក្រកម្ពុជា កញ្ញា មាស សុខសោភា និងក្រុមតារាបង្ហាញម៉ូត ព្រមទាំងទទួលបាននូវបទពិសោធន៍ ដ៏ល្អឯកពីកម្មវិធីសប្បាយៗជា​ច្រើន​ទៀត​។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ABC ដែលផ្តល់នូវអំណរសាទរ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅ លំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេ គ្មានគូបៀបនៅលើទីផ្សារស្រាបៀរទឹកខ្មៅ គុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើស យកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំ មានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសជាកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

ឆ្ពោះទៅរកឧត្តមភាពដ៏ល្អឯក ជាមួយ ABC អិចស្ត្រាស្តោត!
ចំពោះ​ព័ត៌មាន​បន្ថែម អំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖
https://www.facebook.com/ABC.ExtraStoutCambodia
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ ។