រាជធានីភ្នំពេញ៖ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ស្រាបៀរថៃហ្គ័រ (Tiger Beer) នឹងរៀបចំកម្មវិធីចាប់រង្វាន់ ជ័យមង្គលលើកទី១ នៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាផ្ទាល់ នៅវេលាម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែង កម្សាន្តសប្បាយរីករាយ ពីតារាចម្រៀងល្បីឈ្មោះប្រចាំ ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ដូចជា៖ ក្រុម Mustache Band កញ្ញា ប៉ាច គីមមួយ កញ្ញា បាន មុន្នីល័ក្ខ និង លោក ហង្ស សុវណ្ណារិទិ្ធ។ ដើម្បីផ្តល់រង្វាន់ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរថៃហ្គ័រ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ ឆ្នាំ២០១៨ ។
កម្មវិធីនេះធ្វើឡើងសម្រាប់តែ អតិថិជនដែលបានជាវស្រាបៀរថៃហ្គ័រ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់ លើកទីមួយនេះ ស្រាបៀរថៃហ្គ័រ នឹងប្រគល់រង្វាន់សម្រាប់គូស្វាមី ភរិយាថ្មីចំនួនប្រាំគូគឺ៖ រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅប្រទេសជប៉ុន ជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារ ចំនួនប្រាំរង្វាន់។
តើគូស្វាមីភរិយារូបណាខ្លះ ដែលជាម្ចាស់រង្វាន់ទាំងនេះ? កុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!
ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕