សិល្បៈ៖ កាលពីថ្ងៃទី ០៣ ខែមេសា ម្ស៊ិលមិញនេះ អ្នកនិពន្ធ ព្រមទាំងតួសម្ដែង ក្នុងរឿងភាគដ៏ល្បីល្បាញរបស់ថៃ «បុព្វេសន្និវាស» មានកិត្តិយសត្រូវបានចូលរួមជួបជាមួយលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha នៅទីស្តីការគណៈរដ្ឋមន្ត្រី នៃក្រសួងវប្បធម៌ ។

នៅក្នុងជំនួបនោះដែរមានការចូលរួមពីសំណាក់តារាសម្ដែងប្រុសលោក Pop នាង Bella រួមទាំងតួសំខាន់ៗជាច្រើនទៀតក្នុងរឿង «បុព្វេសន្និវាស» ។

លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានសម្ដែងក្ដីត្រេកអរជាពន់ពេក ខណៈដែលរឿងភាគមួយនេះទទួលបានការគាំទ្រខ្លាំង មិនត្រឹមតែនៅក្នុងសាច់រឿងអាចដាស់ស្មារតីកូនចៅជំនាន់ក្រោយ ឱ្យយល់ពីប្រពៃណីបុរាណ ក៏ដូចជាប្រវត្តិសាស្ត្រផងដែរ ហើយលោក ក៏បាននិយយាលើកទឹកចិត្តឱ្យអ្នកនិពន្ធរឿងទាំងអស់ក្នុងប្រទេស និពន្ធរឿងប្រវត្តិសាស្ត្រដូចនេះឱ្យច្រើន ដើម្បីឱ្យកូនចៅជំនាន់ក្រោយចងចាំប្រសាស្ត្ររបស់ខ្លួន ។
សូមបញ្ជាក់ថា រឿងភាគ «បុព្វេសន្និវាស» នេះទៀតសោត បានបង្ហាញឱ្យឃើញពីជីវភាពរស់នៅ ក៏ដូចជាប្រវត្តិសាស្ត្រថៃក្នុងសម័យ អយុធ្យា ៕
សហការី KBN
ប្រភព៖ dailynews