ថៃ៖ ប្រិយមិត្ត អ្នកដែលនិយមតាមដានរឿងស្នេហា ជាពិសេសរឿងភាគថៃ ច្បាស់ជាកំពុងតែជក់ចិត្ត តាមដានរឿងភាគបែបបុរាណ “បុព្វេសន្និវាស” ដែលមាននាង Bella ranee និង Pope ជាតួអង្គឯក ក្នុងរឿងដ៏ពេញនិយមនេះ មិនខាន។

ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ តួឯកប្រុសស្រីក្នុងរឿង “បុព្វេសន្និវាស” ទាំងអស់ បាននាំគ្នារាំយ៉ាងសប្បាយរីករាយ ផ្អើលអស់មួយក្រុង នៃប្រទេសថៃតែម្ដង ក៏ដូចជាសារព័ត៌មានធំៗជាច្រើន បានចុះមកផ្សាយផ្ទាល់យ៉ាងគគ្រឹកគគ្រេង។

ដោយសារ រឿងថ្មីនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ហួសពីការស្មាន ជាពិសេស មិនមែនមានតែប្រទេសថៃទេ ដែលនិយមទស្សនា សូម្បីតែបណ្ដាលប្រទេស ជិតខាងមួយចំនួន ក៏តាមដាន រឿងនេះផងដែរ។

ចំពោះមួលហេតុចម្បង ដែលតារាសម្ដែងទាំងនោះ នាំគ្នារាំបែបនេះ មកពីពួកគេ ធ្លាប់តែធ្វើការស្បថស្បែរថា នឹងស្ម័គ្រចិត្តរាំថ្វាយទាំងអស់គ្នា ប្រសិនបើរឿងនេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីទស្សនិកជន ជាលទ្ធផលសន្ទុះនៃការទស្សនា រឿង “បុព្វេសន្និវាស” លើសពីការរំពឹងទុក ទើបតម្រូវឲ្យតារាសម្ដែងទាំងអស់ ត្រូវរាំលាមាត់លាពាក្យ ឬហៅថា លាបំណន់ បែបនេះ៕