សុភាពបុរសទាំងឡាយ អ្នកគួរតែស្វែងយល់ពីចំណង់ចំណូលចិត្ត របស់ដៃគូខ្លួន ឲ្យបានច្បាស់ទើបអាចធានាបានថា ឆាកជីវិតរស់នៅរបស់អ្នក អាចដំណើរការទៅបានយ៉ាងរលូន និងប្រកបដោយសុភមង្គលល្អប្រសើរ។

នាងត្រូវការពាររាល់លើក៖ ផ្តើមមុនគេ ដោយការប្រើប្រាស់ស្រោមអនាម័យ ទោះជាប្រភេទណាក៏ដោយ គឺនាងត្រូវតែបង្គាប់ឲ្យភាគីបុរសពាក់ស្រោម ក្នុងការរួមភេទដែរ ។ ព្រោះប្រសិនបើមានការភ្លាំងភ្លាត់ នាងអាចទទួលរងនូវរោគឆ្លង ដ៏កាចសាហាវណាមួយ ក៏ថាបាន ហើយអាចធ្វើឲ្យនាង បាត់បង់អនាគតដ៏ស្រស់ត្រកាលរបស់ខ្លួន អស់មួយជីវិតទៀតផង ។

ត្រូវការលួងលោមថ្នាក់ថ្នម៖ នេះគឺជារឿងពិតដែលស្ត្រីគ្រប់រូបនាងត្រូវការ ហើយជាថំណុចដែលបុរសជាច្រើន បានត្រឹមតែដឹង ប៉ុន្តែមិនបានស្វែងយល់ ព្រោះចំណុចគោលដៅរបស់ស្ត្រី និងបុរសមានគោលដៅខុសពីគ្នាស្រលះតែម្តង ។ ភាគីបុរសគេត្រូវការដោលទូករបស់គេ ឲ្យឆាប់បានទៅដល់គោលដៅ តែមួយមុខគត់ ដោយមិនឆ្លៀតឆៀងចូលទៅទីណាមួយរយៈពេលខ្លីនោះទេ ។

ចំណែកភាគីស្ត្រីវិញ នាងត្រូវការភាពបបោសអង្អែល ដ៏ទន់ភ្លន់ពីបាតដៃរបស់បុរស មុនពេលឈានទៅដល់ការស៊ីជម្រៅ ។ អ្វីដែលសំខាន់ជាងគេមុនពេលចាប់ផ្តើម ជាផ្លូវការនោះ គឺនាងត្រូវការការថ្នាក់ថ្នមដ៏កក់ក្តៅជាមុនសិននោះឯង ។ ក្រោយពេលនាងទទួលបាននូវអ្វី ដែលជាបំណងប្រាថ្នារបស់នាងហើយនោះ គឺបន្ទាប់មកនាងក៏ស្ម័គ្រលេងជាមួយដៃគូដោយមិនរារែកឡើយ ។

ឆ្លងកាត់បទពិសោធន៍៖ ស្ត្រីដែលមានលក្ខណៈម៉ត់ចត់ គឺសម្លឹងមើលឆ្ងាយ ដោយប្រើការត្រិះរិះពិចារណា ជាពិសេសទៅលើរឿងរួមភេទតែម្តង ។ ក្រុមស្ត្រីដែលប្រកាន់ខ្ជាប់និងរឿងអនាម័យជ្រុលពេក អាចធ្វើឲ្យបាត់អារម្មណ៍រំភើប ហើយនៅទីបំផុតធ្វើអ្វីក៏មិនកើតតែម្តង ។

ចំណែកស្ត្រីដែលរវល់តែគិតថា តិចលោមានផ្ទៃពោះឬអត់? គ្មានអនាម័យឬអត់? ធ្វើបែបនេះមិនល្អ ធ្វើបែបនោះមិនកើត ដោយសារការគិតបែបនេះបែបនោះ មិនចេះចប់មិនចេះហើយ គឺធ្វើឲ្យនាងលែងមានអារម្មណ៍ផ្លូវភេទតែម្តង ក៏ថាបាន ។

ចំណុចនេះពេលខ្លះអាចធ្វើឲ្យបុរសមានការងឿងឆ្ងល់ ដោយគេគិតថា តែនាងកំពុងកើតបញ្ហាអ្វី។ ក្នុងករណីនេះ បុរសត្រូវតែធ្វើឲ្យស្ត្រីមានទំនុកចិត្តជាមុនសិន បន្ទាប់មកទើបអាចប្រើពេលសន្សឹមៗ បង្រៀនពីវិធីរួមដំណេកដែលត្រឹមត្រូវ ជាពិសេសត្រូវធ្វើទៅដោយសន្សឹមៗនោះឯង ៕