ភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាព លំដាប់ថ្នាក់អន្តរជាតិ ដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia រួមសហការជាមួយក្រុមហ៊ុន ជំនាញរៀបចំពិធីការ និង ពិព័រណ៏ SlickBooth Events & Public Relations នឹងរៀបចំកម្មវិធីរាំរែកមួយ ដ៏គួរជាទីចាប់អារម្មណ៍។ កម្មវិធីនេះបានត្រឡប់មកវិញ សាជាថ្មីម្តងទៀតហើយ ដែលមានឈ្មោះថា ” Raveground 3.0″។

កម្មវិធី “Raveground 3.0” គឺជាកម្មវិធីរាំរែកដ៏ធំបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះនឹងនាំមកជូនលោកអ្នក នូវបទពិសោធន៍រាំរែក ដ៏វិសេសវិសាលជាមួយនឹង តន្ត្រីអេឡិចត្រូនិចសុទ្ធសាធ ប្រកបដោយគុណភាពខ្ពស់ និងផលិតកម្មលំដាប់ថ្នាក់ ពិភពលោកពីក្រុម Three6 ព្រមទាំងការសម្តែង ពិសេសដ៏អស្ចារ្យ។

សម្រាប់ឆ្នាំនេះ កម្មវិធីនេះប្រព្រឹត្តធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណានៅ ថ្ងៃសៅរ៍ទី 31 ខែមីនាចាប់ពីម៉ោង 4 រសៀលដល់ម៉ោង 11 យប់។ ក្រុម EDM Cambodia ទើបតែបានបង្ហើបឱ្យដឹងថា ANGEMI គឺជាឌីជេវ័យក្មេង ដែលមានទេពកោសល្យ និងជាផលិតករដែលមានដើមកំណើត នៅប្រទេស​អ៊ីតាលី។ ក្នុងឆ្នាំ 2016 គាត់បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងកម្មវិធី Tomorrowland ហើយមួយឆ្នាំក្រោយមក គាត់បានសម្តែងនៅក្នុងកម្មវិធី Mainstage of Tomorrowland! នេះគឺជាការសម្តែងលើកដំបូងរបស់គាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងពិតជាអន្ទះសារ ចង់ចូលរួមកម្មវិធីនេះ ដែលនឹងជាកម្មវិធីដ៏ល្អមួយ!

យើងមានមោទនភាព សូមនាំជូនលោកអ្នកនូវក្រុម MAKE YOU FREAK មកពីប្រទេសថៃ! ឌីជេ T.Vinn និង MC Lingofking គឺជាសមាជិកពីរនាក់ក្នុងក្រុម MAKE YOU FREAK ដែលល្បីខាងផ្តល់ ឈុតតន្ត្រីថាមពលខ្ពស់ ជាមួយនឹងជម្រើសបទភ្លេងចម្រុះ។ ក្រុមនេះបានលេងនៅក្នុងកម្មវិធីធំៗ ដូចជាពិធីបុណ្យតន្ត្រីសង្រ្កាន្ត S2O, កម្មវិធី Waterzonic, កម្មវិធី Full Moon Party និងកម្មវិធីជាច្រើនទៀត។ មិនតែប៉ុណ្ណោះក្រុមនេះបានដើរតួនាទីជាអ្នកគាំទ្រតារាសំខាន់ៗមួយចំនួនដូចជា Martin Garrix, Don Diablo, Yellow Claw ជាដើម។
ឌីជេ Maily ដែលជាអ្នកឈ្នះជ័យលាភីក្នុងកម្មវិធី Pioneer Digital Battle ត្រឡប់មកចូលរួមក្នុងកម្មវិធី RAVEGROUND វិញបន្ទាប់ពីអវត្តមានពីកម្មវិធី RAVEGROUND កាលពីឆ្នាំមុន។ ជាមួយនឹងជំនាញម៉ិចភ្លេងដ៏ល្អឥតខ្ចោះ ឌីជេរូបនេះអាចធ្វើឱ្យទស្សនិកជនរំភើបរីករាយ និងសប្បាយពេញមួយម៉ោង។

Vutha x Yoku គឺជាក្រុមសមាជិកពីរនាក់ដែលល្បីខាងឈុតតន្ត្រីថាមពលខ្ពស់ និងការសម្តែងប្លែកៗគ្រប់កម្មវិធីដែលក្រុមនេះបានចូលរួម។ ដូចដែលអ្នករាល់គ្នារំពឹងទុកថា ក្រុមនេះនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្តែងឱ្យលើសពីការរំពឹងទុករបស់អ្នករាល់គ្នា ហើយ Vutha បាននិពន្ធបទចម្រៀងថ្មីៗមួយចំនួនដើម្បីត្រៀមសម្តែងសម្រាប់កម្មវិធីរាត្រីដ៏អស្ចារ្យនេះ។
DJ Lin គឺជា DJ ថ្មីមួយរូបដែលបានបញ្ចប់វគ្គ DJ នៅ DJ Academy។ គាត់មានជំនាញខាង mix បទដែលមានចង្វាក់ខុសៗ នៅក្នុង set របស់គាត់។​ គាត់នឹងមក DJ នៅ Raveground។

ក្រុម Make You Freak មកពីប្រទេសថៃ និងឌីជេល្បីៗជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជានឹងធ្វើការសម្តែងរួមគ្នាលើឆាកនៃកម្មវិធីនេះ។ ចំពោះការសម្តែងដ៏អស្ចារ្យនេះ យើងក៏នឹងឃើញក្បាច់រាំពិសេសៗដោយក្រុមរាំមកពីក្រៅប្រទេស និងក្រុម Universo Robot Team of Pyrotechnics ដែលធ្វើការសម្តែងជាមួយនឹងបច្ចេកវិទ្យា LED ដ៏អស្ចារ្យដែលធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល។

សណ្ឋាគារកាំបូឌីយ៉ាណាជាកន្លែងល្អបំផុតនៅក្នុងទីក្រុងសម្រាប់រៀបចំព្រឹត្តិការណ៍ពិសេសនេះ។ ទីធ្លាខាងក្រៅដែលបានកែលម្អជាថ្មីមានឆាកទំហំ 22 ម៉ែត្រ និងជាទីកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗយ៉ាងមានសុវត្ថិភាព ហើយអាចទទួលភ្ញៀវបានរាប់ពាន់នាក់។ សណ្ឋាគារនេះក៏មានកន្លែងដើរកម្សាន្តដ៏ធំមួយដែលមានទីវាលដ៏ធំដែលអាចរៀបចំព្រឹត្តិការណ៍ធំៗដូចជាកម្មវិធីប្រគំតន្ត្រី កម្មវិធីតាំងពិព័រណ៍ ពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីពិសេសផ្សេងទៀតដែលលោកអ្នកចង់រៀបចំ។

កម្មវិធីនេះនឹងក្លាយជាបទពិសោធន៍ប្លែកអស្ចារ្យមួយក្នុងការកម្សាន្តសប្បាយរីករាយជាមួយនឹងពិធីជប់លៀង និងតន្ត្រី។ សូមកុំ​ខកខានរំលងឱកាសដ៏កម្រនេះ! តម្លៃសំបុត្រ 15 ដុល្លារថែមជូនស្រាបៀរ Heineken មួយកំប៉ុង។ សូមតាមដានព័ត៌មានលើហ្វេសប៊ុក ឬ អញ្ជើញទៅទិញសំបុត្រនៅសណ្ឋាគារកាំបូឌីយ៉ាណាដោយផ្ទាល់។
ដើម្បីស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍ Heineken នៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/heineken/

#Heineken #OpenYourWorld #Cambodia
សូមរីករាយទទួលទានស្រាបៀរ Heineken ដោយការទទួលខុសត្រូវ