រាជធានីភ្នំពេញ៖ តើអ្នកត្រៀមខ្លួនហើយឬ “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់ ក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®?

កម្មវិធីដំណើរទេសចរណ៍នេះ ផ្តល់ឱ្យអ្នកគាំទ្រកីឡាបាល់ទាត់ នៅជុំវិញពិភពលោក មានឱកាសកាន់តែស្និទ្ធ​ស្នាល ជាមួយវីរបុរសជើងឯក និងពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League …ហើយឥឡូវនេះនឹងធ្វើដំណើរ មកដល់ព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងបង្អស់ ពុំដែលធ្លាប់មានពីមុនមក!

ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំរបស់កម្មវិធី ដំណើរទេសចរណ៍នេះ បានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ កម្មវិធីដំណើរទេសចរណ៍នៅឆ្នាំនេះក្រោមប្រធានបទ “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់” នឹងមកដល់កម្ពុជាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។

កម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួម ទទួលបានភាពរំភើបរីករាយ នៃការទស្សនាការប្រកួតនេះ និងមានឱកាសដ៏កម្រ ក្នុងការឃើញផ្ទាល់នូវពានរង្វាន់ ដ៏ល្បីល្បាញនេះ ជួបផ្ទាល់ជាមួយលោក Ruud van Nistelrooy និងទទួលបទពិសោធន៍ ដ៏រំភើបនៃដំណើរទស្សនកិច្ចនេះ។

លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថា ជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងជំនាន់ របស់លោកដោយស៊ុត បញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទី បានច្រើនជាងគេ ក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុប របស់ក្លិបនេះ និងជាកីឡាករស៊ុតបាល់បញ្ចូលទី ច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League ។

ព័ត៌មានបន្ថែមអំពីកម្មវិធី ដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® និងវីរបុរសបាល់ទាត់លោក Ruud van Nistelrooy នឹងធ្វើការចេញផ្សាយ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ដើម្បីតាមដានព័ត៌មាន អំពីកម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅក្នុងប្រទេសកម្ពុជា និង​ឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗ សូមចូលមើលគេហទំព័រ www.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ