ភ្នំពេញ៖ នេះជាលើកទី ៦ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៨ ដោយបានសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ រួមគ្នារៀបចំឡើងក្រោមប្រធានបទ «សាទរមរតកដូនតា» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តសៀមរាប។

សូមបញ្ជាក់ថា រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ១៣រោច ខែចេត្រ ដល់ថ្ងៃច័ន្ទ ២កើតខែពិសាខ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ឈានចូលឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ៕
សហការី KBN