ភ្នំពេញ៖ «Ready player one» គឺជាភាពយន្តបែបវិទ្យាសាស្ត្រទំនើប ដែលនិយាយអំពីអនាគតនៃបច្ចេកវិទ្យាហ្គែមនៅក្នុងឆ្នាំ ២០៤៥ ។
នៅក្នុងសាច់រឿងនិយាយអំពីស្ថាបនិកហ្គែមម្នាក់ឈ្មោះលោក James Halliday មុនស្លាប់លោកបានបន្សល់ទុកស្នាដៃហ្គែមដ៏អស្ចារ្យមួយមានឈ្មោះថា OASIS ។

OASIS បានធ្វើឱ្យមនុស្សជាច្រើននៅក្នុងសម័យកាលនោះឈ្លក់វង្វេង ដោយសារសាច់រឿងនៃហ្គែមបង្កប់ដោយអាថ៌កំបាំងនឹកស្មានមិនដល់ ហើយដែលសំខាន់គឺនៅក្នុង OASIS មានវត្ថុដ៏មានតម្លៃមួយឈ្មោះ Easter eggs បង្កើតដោយលោក James Halliday ទើបធ្វើឱ្យមនុស្សចង់បាន ព្រមទាំងត្រូវឈ្លានពានដោយក្រុមមនុស្សក្រក់ IOI ផងដែរ ។

ត្រឹមតែពិពណ៌នាប៉ុណ្នឹង មិនអាចឱ្យអ្នកទាំងអស់គ្នាយល់ច្បាស់បានឡើយនូវសាច់រឿងដ៏អស្ចារ្យមួយនេះ ដូច្នេះសូមកុំភ្លេចទៅទស្សនាដើម្បីដឹងសាច់រឿងទាំងមូលនៅរោងភាពយន្ត legend cinemas ដែលចាប់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ ៕
សហការី KBN