រាជធានីភ្នំពេញ៖ កាលថ្ងៃទី ២០ ខែមីនា វិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ បន្ទាប់ពីបានប្រកាសថា កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នឹងមកដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។

ដោយសារមានការគាំទ្រ ពេញទំហឹងពីក្រុមអ្នកគាំទ្រ កម្មវិធីប្រកួតក្របខ័ណ្ឌ UEFA Champions League របស់ស្រាបៀរ Heineken® ទូទាំងប្រទេសនេះ គេបានសម្រេចថា ប្រទេសកម្ពុជាជាទីតាំងមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ហើយត្រូវបានជ្រើសរើស ក្នុងចំណោមប្រទេសចំនួនប្រាំមួយ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី ដំណើរទេសចរណ៍ឆ្នាំនេះ។

កម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® មិនត្រឹមតែផ្តល់ឱ្យអ្នកគាំទ្រមានឱកាសកាន់តែស្និទ្ធ​ស្នាលជាមួយវីរបុរសជើងឯកពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ប៉ុន្តែថែមទាំងទទួលបានការគាំទ្រពីស្រាបៀរ Heineken® វីរបុរសបាល់ទាត់ល្បីល្បាញសញ្ជាតិហូឡង់ លោក Ruud van Nistelrooy ជាអតីតខ្សែប្រយុទ្ធនៃក្រុម Manchester United និងក្រុម Real Madrid បានយល់ព្រមចូលរួមកម្មវិធីដំណើរទេសចរណ៍នេះក្នុងនាមជាទូតសុឆន្ទៈប្រចាំកម្មវិធីក្របខ័ណ្ឌ UEFA Champions League ។

លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថា ជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទី ច្រើនជាងគេក្នុងកំណត់ត្រា បាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ និងជាកីឡាករស៊ុតបាល់បញ្ចូលទី ច្រើនជាងគេបីសម័យកាល ក្នុងក្របខ័ណ្ឌ UEFA Champions League ។

លោក Ruud van Nistelrooy មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាមួយនឹងក្របខ័ណ្ឌ UEFA Champions League និងដើរតួយ៉ាងសំខាន់ក្នុងការបង្ហាញនូវមហិច្ឆិតាចំពោះការប្រកួតនេះ ហើយនឹងចែករំលែកការគាំទ្រនិងចំណេះដឹងរបស់លោកដើម្បីជួយណែនាំអ្នកមានទេពកោសល្យខាងបាល់ទាត់ជំនាន់ក្រោយឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេ។

ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។ ចំពោះព័ត៌មានលម្អិត សូមចូលមើលគេហទំព័រ www.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ