ភ្នំពេញ៖ មកដល់ទៀតហើយ ខ្សែភាពយន្តបែបមនោសញ្ជេតនា លាយឡំជាមួយស្នេហាបែបរ៉ូមែនទិច ធានាថាមិនខកបំណងឡើយ។ «Midnight Sun» និយាយពីជីវិតរបស់ក្មេងស្រីម្នាក់ឈ្មោះ Katie Price នាងជាកូនកំព្រាម្ដាយ ដោយរស់នៅតែជាមួយឪពុក មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងមានជំងឺម្យ៉ាងដែលមិនអាចត្រូវពន្លឺថ្ងៃបាន ។ Katie Price ត្រូវរស់នៅ និងរៀនសូត្រក្នុងផ្ទះ ។ រហូតដល់ថ្ងៃមួយនាងបានជួបជាមួយបុរសម្នាក់ឈ្មោះ Charlie ហើយអ្វីៗគ្រប់យ៉ាងនៃជីវិតរបស់នាងក៏បានផ្លាស់ប្តូរ ។

ចង់ដឹងថា តើស្នេហាដ៏កំសត់កម្ររបស់ Katie Price និង Charlie ចុងបញ្ចប់ទៅជាយ៉ាងណា? សូមកុំភ្លេច «Midnight Sun» មានចាក់បញ្ចាំងហើយ នៅតាមរោងភាពយន្តទំនើប Legend Cinemas ។

ហើយកុំភ្លេចទៅសាកល្បងជាមួយ Legend Premium ដែលមានទីតាំងនៅ Exchange Square ជាន់ទីពីរ ធានាថាស្រស់ស្អាត ផាសុកភាព ៕