រាជធានីភ្នំពេញ៖ កាលថ្ងៃទី ១៧ ខែមីនា ប្រទេសកម្ពុជាមានកិត្តិយស ពិសេសក្នុងនាមជាប្រទេសមួយ ក្នុងចំណោម៦ប្រទេស នៅក្នុងពិភពលោក ដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំនេះ ដែលនាំជូនដោយស្រាបៀរ Heineken®។

ក្រុមហ៊ុនស្រាបៀរ Heineken® ប្រចាំកម្ពុជាបានប្រកួតប្រជែង​ ជាមួយបណ្តាប្រទេសជាង ១៩២ ដើម្បីដណ្តើមយកឱកាស ធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League។ ដោយសារតែមានការគាំទ្រ យ៉ាងច្រើនចំពោះកម្មវិធីប្រកួតក្របខ័ណ្ឌ UEFA Champions League និងដោយសារសេដ្ឋកិច្ច កំពុងអភិវឌ្ឍឆាប់រហ័សរបស់ប្រទេសកម្ពុជា ក៏ដូចជាមានតំបន់ទេសភាព សម្រស់ធម្មជាតិដ៏ស្រស់ស្អាត ប្រទេសនេះត្រូវបានជាប់ជាប្រទេស បេក្ខភាពដ៏ស័ក្តិសមឥតខ្ចោះ សម្រាប់កម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំនេះ ដែលនាំជូនដោយស្រាបៀរ Heineken®។

ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំ នៃកម្មវិធីដំណើរទេសចរណ៍នេះ បានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ ឆ្នាំនេះ កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ នេះ ដែលនាំជូនដោយស្រាបៀរ Heineken® នឹងមកដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។

កម្មវិធីដំណើរទេសចរណ៍ រយៈពេលបីថ្ងៃ ត្រូវបានរៀបចំឡើងដោយស្រាបៀរ Heineken® ហើយកម្មវិធីនេះនឹងជំរុញ ផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោក នូវឱកាសផ្ទាល់ក្នុងការចូលរួម ទទួលបានភាពរំភើបរីករាយ នៃការទស្សនាការប្រកួតនេះ តាមរយៈយុទ្ធនាការរបស់ស្រាបៀរ Heineken® ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់”។

ដោយសារតែកម្មវិធីកីឡាបាល់ទាត់ អន្តរជាតិមិនដែលធ្លាប់ធ្វើឡើងនៅក្នុងប្រទេសនេះពីមុនមក ស្រាបៀរ Heineken® មានកិត្តិយសណាស់ ក្នុងការផ្តល់នូវឱកាសនេះ ជូនដល់អ្នកគាំទ្របាល់ទាត់កម្ពុជា និងកីឡាករកម្ពុជាដែលមានទេពកោសល្យ ដែលពួកគេមិនមានឱកាស អាចទទួលបាននូវបទពិសោធន៍រំភើបរីករាយ និងអារម្មណ៍រំជើបរំជួល ចំពោះការប្រកួតក្របខ័ណ្ឌ UEFA Champions League ។

ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរ ទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។
ចំពោះព័ត៌មានលម្អិត សូមចូលមើលគេហទំព័រ www.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ