ភ្នំពេញ៖ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំចរ សំរឹទ្ធិស័ក ព.ស. ២៥៦២ វីហ្គោ (WeGo Taxi Booking App) យើងខ្ញុំ ពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា​ ដោយបានចូលរួមក្នុងកម្មវិធីថែរក្សា និងលើកស្ទួយវប្បធម៌ ដ៏ថ្លៃថ្លារបស់ខ្មែរយើង គឺកម្មវិធី «ទិវាវប្បធម៌ ២០១៨» ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៨នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ វីហ្គោពិតជាមានកិត្តិយសខ្លាំងបំផុត ដែលបានក្លាយជាម្ចាស់ឧបត្ថម្ភកម្មវិធីដ៏សំខាន់ ។
សូមបញ្ជាក់ថា «ទិវាវប្បធម៌ ២០១៨» ត្រូវបានរៀបចំដោយដេប៉ាតឺម៉ង់ទេសចរណ៍ និងដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៃមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ សាកលវិទ្យាល័យភ្នំពេញ ៕