ភ្នំពេញ៖ កូនស្រីបង្កើតម្ចាស់ផ្ទះសំណាក់ ហូលីដេ​ សែនសុខទើបតែមានអាយុ ១៤ឆ្នាំត្រូវបុគ្គលិករបស់ខ្លួនចាប់រំលោភបានសម្រេច ពេលដែលឪពុកម្តាយមិននៅផ្ទះ រហូតដល់រយៈពេល ២ថ្ងៃក្រោយទើបឪពុកក្មេងស្រីរងគ្រោះដឹងរឿង ចាប់ជនល្មើសយកមកប្រគល់ឱ្យសមត្ថកិច្ចតែម្តង ដែលហេតុកាលនេះ កើតឡើងតាំពីយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ ហូលីដេ សែនសុខ ស្ថិតនៅភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ តែរហូតដល់ព្រឹកថ្ងៃទី២៤ ខែមីនា ទើបឪពុកក្មេងស្រីរងគ្រោះ ចាប់ជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ច ។

​សមត្ថកិច្ចប្រាប់ថា ជនសង្ស័យដែលឪពុកជនរងគ្រោះចាប់ប្រគល់ឱ្យនេះឈ្មោះ ផល ណាផា​ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាអ្នកគិតលុយក្នុងផ្ទះសំណាក់ ហូលីដេរសែនសុខ ស្នាក់នៅក្នុងបន្ទប់លេខ១A ជាន់ផ្ទាល់ដីនៃផ្ទះសំណាក់ និងមានស្រុកកំណើត ភូមិកំពង់លាវ ឃុំលេខ២ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។ ចំណែកនារីរងគ្រោះមានឈ្មោះ ល ស ដ ន ​អាយុ ១៤ឆ្នាំ ត្រូវជាកូនម្ចាស់ផ្ទះសំណាក់យីហោ ហូលីដេ សែនសុខ ។

​តាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ មុនកើតហេតុឪពុកម្តាយនាងមិនៅផ្ទះ ដោយជាប់រវល់ទៅខេត្តបាត់ដំបង និងផ្តាំផ្ញើឱ្យជួយមើលផ្ទះសំណាក់ ក្រោយពីម្តាយឪពុកចេញទៅ គ្មានអ្នកនៅមើលកន្លែងគិតលុយ ​​នាងតែងតែចេញពីបន្ទប់ មកមើលការខុសត្រូវ ហើយដោយអផ្សុក នាងបានទៅគោះទ្វារបន្ទប់ជនសង្ស័យ ដើម្បីសុំខ្ចីទូរស័ព្ទយកមកលេងហ្គេម ដើម្បីកំដរការអផ្សុក ។

​នាងបន្តទៀតថានៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីយប់ នាងក៏ចេញមកអង្គុយកន្លែងគិតលុយទៀត និងបានដើរទៅគោះទ្វារបន្ទប់ជនសង្ស័យ ក្នុងបំណងខ្ចីទូរស័ព្ទមកលេងហ្គេមដូចលើកមុន ស្រាប់តែជនសង្ស័យ បើកទ្វារ​ទាញដៃនាងចូលទៅក្នុងបន្ទប់របស់គេហើយបានធ្វើសកម្មភាពចាប់ស្រាតខោរអាវនាង រួចរំលោភរហូតបានសម្រេចចំនួន ១លើក ពេលនោះនាងខំរើបំរាស់ដែ តែរើមិនរួច ។

នារីរងគ្រោះបន្តថា នៅពេលដែលជននោះធ្វើសក្មភាពរំលោភរួចនាងក៏ស្លៀកសម្លៀកបំពាក់ ហើយក៏ដើរចេញមកខាងក្រៅ ពេលនោះជនសង្ស័យបានដើរមកកន្លែងនាង អង្គុយហើយនាងក៏និយាយថា ចាំមើលខ្ញុំប្រាប់ឪពុកម្តាយខ្ញុំ ពេលនោះជនសង្ស័យឈ្មោះ ផល ណាផា​ បានប្រាប់នាងថា កុំប្រាប់គាត់អី បើប្រាប់គាត់ បានអីមកវិញ យ៉ាងច្រើនបានត្រឹមជាប់គុកហ្នឹង ។

លុះដល់ឪពុកម្តាយនាងមកពីខេត្តវិញ នាងក៏ប្រាប់ពីដំណើររឿង ឱ្យឪពុក​ម្តាយដឹង ហើយឪពុកនាងបាននាំខ្លួនជនសង្ស័យយកមកប្រគល់ឱ្យសមត្ថកិច្ចសាកសួរតែម្តង ។
​តាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបាធ្វើសកម្មភាពរំលោភលើនារីរងគ្រោះពិតប្រាកដមែន បានសម្រេចចំនួនមួយលើកប៉ុន្តែគ្មានការបង្ខិតបង្ខំទេ។
បច្ចប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់បន្តតាមនិតិវិធី ៕