ភ្នំពេញ៖ ជនជាតិកូរ៉េម្នាក់បានបញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួន ពុំដឹងមូលហេតុក្នុងបន្ទប់ហាត់ប្រាណជាន់លើដំបូល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ជំនាញចុះមកពិនិត្យ ។ ករណីនេះបានភ្ញាក់ផ្អើលឡើង ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីព្រឹក នៅក្នុងខុនដូរយីហោ មេហ្សុង រូប៊ី ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សត្ថកិច្ចប្រាប់ថាបុរសដែលចងកសម្លាប់ខ្លួនឈ្មោះ គួ ស៊ុងហៀង អាយុ ៣៨ឆ្នាំ ជាជនជាតិកូរ៉េ មកជួលបន្ទប់ស្នាក់នៅជាមួយនិងមិត្តភកិ្តជនជាតិកូរ៉េដូចគ្នាចំនួន ២នាក់ក្នុងនោះមានស្រីម្នាក់ផងដែរ ដោយជួលស្នាក់នៅក្នុងបន្ទប់លេខ៨០២ជាន់ទី៨ ក្នុងខុនដូរខាងលើមកស្នាក់នៅទីនេះអស់រយៈពេលពីរខែមកហើយ ។

ប្រភពពីនារីម្នាក់ឈ្មោះ ឆាំ សម្ភស្ស អាយុ ២៩ឆ្នាំស្នាក់នៅបន្ទបជួល ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម និងជាអ្នកមើលការខុសត្រូវនៅទីនោះបានឱ្យដឹងថា កាលពីព្រឹកមុនកើតហេតុ នាងបានឡើងមកជាន់ខាងលើដើម្បីឆែកបន្ទប់ភ្ញៀវ ។

លុះទៅដល់បន្ទប់ហាត់ប្រាណស្រាប់តែប្រទះឃើញបុរសរងគ្រោះបានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់មិនដឹងតាំពីពេលណានោះទេ ក្រោយមកនាងក៏បានរាយកាណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនត្យ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងនៅគោលដៅខាងលើ ដើម្បីធ្វើកោសល្យវិច័យនៅឡើយ ៕