ថៃ៖ គេឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីបែកធ្លាយវីដេអូឃ្លីបមួយបង្ហាញពីសកម្មភាពឥសីចាប់ខ្មោចម្នាក់ បញ្ចេញក្បាច់ប្លែកក្នុងការដេញខ្មោច ហើយសម្រាប់ក្បាច់របស់ឥសីរូបនោះ បានរងនូវពាក្យរិះគន់យ៉ាងខ្លាំង ។

ប្រភពព័ត៌មានបានឱ្យដឹងថា មាននារីម្នាក់ត្រូវខ្មោចចោលហើយ ស្រែកឡូឡាពេញផ្ទះ ទើបគ្រួសារបានអញ្ជើញឥសីដេញខ្មោចម្នាក់ មកដេញខ្មោចចេញពីខ្លួនរបស់នាង ។

បន្ទាប់ពីឥសីនោះមកដល់ ក៏បានធ្វើពិធីដេញខ្មោច ហើយប្រើក្បាច់ចម្លែករបស់គាត់ (មើលវីដេអូ) ព្រមទាំងនិយាយទៀតថា «ហ៊ានជាមួយអញផង ឆាប់ចេញមកនេះ អញប្រាប់ឱ្យចេញមក ធ្វើឱ្យមនុស្សឈឺ ដឹងទេថាវាគ្រោះថ្នាក់ និងមានបាបកម្ម» ។

ទាក់ទងនឹងវីដេអូឃ្លីបខាងលើនេះដែរ មានមនុស្សច្រើនបានចែករំលែក និងសរសេរបែបចំអកថា «នារីម្នាក់ស្រែកយំយ៉ាងខ្លាំងព្រោះតែខ្មោចចូល តែពេលបានជួបគ្រូ ខ្មោចបែជារត់បាត់» ៕
សហការី KBN
ប្រភព៖ khaosod