ភ្នំពេញ៖ លោកឧកញ៉ា ឌួង ឆាយ និងភរិយា ត្រូវបានគេសង្កេតឃើញថា តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច ដែលសកម្មភាពនេះបានស្ដែងឱ្យឃើញពីសុភមង្គលក្នុងគ្រួសារដ៏កក់ក្ដៅរបស់លោក ។

ជាក់ស្ដែងមុននេះ បន្តិចលោកជំទាវ ម៉ាលីណា បានបង្ហោះវីដេអូឃ្លីបមួយដែលបង្ហាញពីសកម្មភាពរបស់លោក ឧកញ៉ា ឌួង ឆាយ ដែលជាស្វាមី បានជិះម៉ូតូកញ្ចាស់មួយគ្រឿងឌុបលោកជំទាវ ជាមួយស្នាមញញឹមក្អាកក្អាយ ដែលមើលទៅទាំងពីរពិតជាមានសុភមង្គលបំផុត ។

ក្នុងនោះដែរ លោកជំទាវ ម៉ាលីណា បានសរសេរថា «បងប្រុសនឹងខូចណាស់ដឹកម៉ូតូគេលឿនពេក ភ័យណាស់ហេហេចង់ជិះម៉ូតូពីកោះទៅដល់ @soundclubs ???» ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី ១ឡើយដែលលោក ឧកញ៉ា ឌួង ឆាយ បង្កើតស្នាមញញឹមដល់ភរិយារបស់លោក ៕
សហការី KBN