បរទេស៖​ លោក Yuya Yamada គឺជាអ្នកសម្ដែងដ៏ល្បីល្បាញម្នាក់ រស់ក្នុងទីក្រុង Tokyo ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ​ បានបង្កើតកំណត់ត្រា Guinness ថ្មីមួយ ដោយជោគជ័យ បន្ទាប់ពីគាត់បង្វិលរង្វង់អាលុយមីញ៉ូម​ មានអង្កត់ផ្ចិតទំហំ ៥,១៤ម៉ែត្រ ដោយប្រើតែដងខ្លួនរបស់គាត់ប៉ុណ្ណោះ។

លោក Yuya Yamada ជាអ្នកកាយសម្ព័ន្ធដ៏ល្បីល្បាញម្នាក់ នៅក្នុងប្រទេសកំណើតរបស់គាត់ ដែលត្រូវបានគេស្គាល់ថាជា “Hoop Man Yu-Ya” ដោយសារតែគាត់យកចង្កេះរបស់គាត់បង្វិលកងដ៏ធំមួយនេះ។ គាត់អាចបង្វិល Hula ខណៈគាត់បង្វិលបញ្ឈរ ដោយប្រើរបស់គាត់។ ការបង្វិលរង្វង់ (Hula Hole) មានទំហំអង្កត់ផ្ចិត៥,១៤ម៉ែត្រ គឺគាត់អាចធ្វើវាបានដូចជាទំហំកងធម្មតាអ៊ីចឹង។

លោក ម៉ាដា បានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ការប្រណាំងរទេះរុញធំបំផុត មុនពេលដែលលោកអាចបង្វិលកង មានទំហំអង្កត់ផ្ចិត៤,៩៣ម៉ែត្រ។ ក្រោយមក គាត់បានបាត់បង់តំណែងជើងឯករបស់គាត់ ហើយតំណែងនេះបានធ្លាក់ទៅលើអ្នកបំបែកឯតទគ្គកម្មឈ្មោះ Ashrita Furman ដែលអាចបង្វិលកងទំហំអង្កត់ផ្ចិត ៥,០៤ម៉ែត្រ។

នៅក្នុងខែវិច្ឆិកា ឆ្នាំមុន លោក Yuya Yamada បានតាំងចិត្តយ៉ាងមុតមាំថា នេះជាពេលវេលាដែលគាត់ត្រូវតែយកជ័យជម្នះឲ្យខាងតែបាន ទើបគាត់បានធ្វើដំណើរទៅកាន់ទីក្រុង Yokohama ដើម្បីបំបែកកំណត់ត្រាជាផ្លូវការនេះយ៉ាងងាយ ក្នុងការបំបែកឯតទគ្គកម្មពិភពលោកថ្មី នៅលើកំណត់ត្រាពិភពលោកហ្គីណេស។

លោក Yuya Yamada បាននិយាយថា “ខ្ញុំមានអារម្មណ៍ថា មុនដំបូង វាហាក់បីដូចជាមានការលំបាក នៅក្នុុងការសម្រេចបាននូវកំណត់ត្រាពិភពលោកហ្គីណេស នៅក្នុងប្រទេសជប៉ុន នាថ្ងៃពិសេសនេះ”។ “ខ្ញុំបានព្យាយាមអស់រយៈពេលពីរ-បីខែ ទើបខ្ញុំសង្ឃឹមថា ខ្ញុំនឹងទទួលបានលទ្ធផលល្អ៕