សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Samsung S9 និង S9+ ទាំងអស់ ជាពិសេសប្រិយមិត្ត ដែលចូលចិត្តលេងហ្គេមវេនក្លូរី (Vainglory) ឥទ្បូវនេះអ្នកអាចទទួល យកកាដូ ៥០ដុល្លារ ពីក្នុងហ្គេមនេះហើយ។

ខាងក្រោមនេះ គឺជារបៀបទទួលយកកាដូពី Vainglory៖
• សម្រាប់អ្នកដែលមិនធ្លាប់លេង Vainglory
១. ផ្លាស់ប្តូរភាសាក្នុងទូរស័ព្ទអ្នកទៅជាភាសាខ្មែរ
២. ទាញយកហ្គេម Vainglory ពី Google Play ឬ Galaxy Store
៣. បន្ទាប់មក ចូលទៅហ្គេម​ Vainglory ដើម្បីបង្កើតគណនីជាមួយអ៊ីម៉ែលរបស់អ្នក
៤. បំពេញវគ្គណែនាំ (Tutorial) ដែលមានរយៈពេល ២ ទៅ ៣ នាទី
៥. នៅពេលបញ្ចប់អ្នកនឹងទទួលបានរង្វាន់ពី Vainglory ដែលមានដូចជា 1 Rare Key + 2 Epic Key + Hero Taka និង Skin Night Shadow Taka (SE) ដែលមានតម្លៃសរុបស្មើនឹង ៥០ ដុល្លារ

•សម្រាប់អ្នកលេង Vainglory ស្រាប់
១. ​​​សូមផ្លាស់ប្តូរភាសាក្នុងទូរស័ព្ទអ្នកទៅជាភាសាខ្មែរ
២. ចូលគណនីរបស់អ្នកធម្មតាដើម្បីទទួលបាន 1 Rare Key + 2 Epic Key + Hero Taka និង Skin Night Shadow Taka (SE) ដែលមានតម្លៃសរុបស្មើនឹង ៥០ ដុល្លារ

សូមបញ្ជាក់ផងដែរថា កាដូនេះអាចប្តូរយកបាន តែម្តងប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ផេក Vainglory Cambodia លើបណ្តាញសង្គមហ្វេសប៊ុក។