សិល្បៈ៖ ខណៈដែលបទចម្រៀង «ផ្សារកាប់គោ» របស់អ្នកនាង កាតុ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងកំពុងត្រៀមរាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពសណីខ្មែរខាងមុខនេះ ក៏មានមតិមហាជនមួយចំនួនធំ មិនសូវពេញចិត្តជាមួយទំនុកចម្រៀងត្រង់ចំណុច «ផ្សារកាប់គោនៅពោធិ៍ចិនតុង…» ដែលវាខុសទាំងស្រុងទៅនឹងភាពជាក់ស្ដែងនៃទីតាំងទាំងពីរ ពោលគឺ ពោធិ៍ចិនតុង មិនមែននៅផ្សារកាប់គោឡើយ ហើយសម្រាប់កំហុសនេះដែរ អាចនឹងធ្វើឱ្យក្មេងជំនាន់ក្រោយ ឬភ្ញៀវទេសចរណ៍យល់ច្រឡំបាន ។

សូមបញ្ជាក់ថា តាមពិតបទចម្រៀង «ផ្សារកាប់គោ» នេះគឺជាទំនុកថ្មីដែលបានកែចេញពីបទដើមរបស់លោកតា មាស សាម៉ន មានចំណងជើងថា «ពោធិ៍ចិនតុងនិង ផ្សារកាប់គោ» ៕
សហការី KBN