ថៃ៖ អ្នកលេងហ្វេសប៊ុកម្នាក់ ដែលកាន់ទំព័រហ្វេសប៊ុកឈ្មោះ «แหม่มโพธิ์ดำ» បានបង្ហោះរូបថតជាច្រើនសន្លឹកបង្ហាញពីសកម្មភាពទារុណកម្មពីសំណាក់គ្រូបង្រៀន ទៅលើសិស្ស ២នាក់ ដែលចោទប្រកាន់ថា ពួកគេបានលួចលុយចំនួន ២០០បាត (៦ដុល្លារ) ដែលករណីនេះបានបង្កការភ្ញាក់ផ្អើលនៅវត្តមួយកន្លែង ក្នុងទីរួមខេត្តឈុនបុរី ប្រទេសថៃ ។

ចំពោះសកម្មភាពធ្វើទារុណកម្មនេះ ត្រូវបានមនុស្សជាច្រើនលើកឡើងថា ហួសហេតុ និងឃោឃៅបំផុត ដោយរងនូវការរិះគន់យ៉ាងខ្លាំង ។
អ្នកលេងហ្វេសប៊ុកជាច្រើននិយាយថា ការធ្វើទារុណកម្មដាក់ក្មេងទាំង ២នាក់នោះ គឺខ្លាំងជាងធ្វើទារុណ្ឌកម្មដាក់សត្វទៅទៀត ព្រោះពួកគេនៅក្មេង គួរតែយកទៅអប់រំ មិនគួរប្រើវិធីសាស្ត្របែបនេះឡើយ ៕