ស្ងាត់ៗ ឌុច លីដា បានបង្ហាញមុខនៅលើទឹកដីប្រទេសជប៉ុន ជាមួួយនិងរូបភាពដ៏ស្រស់ស្អាត ដែលកញ្ញាបានបង្ហោះនៅក្នុងគណនីហ្វេសប៊ូករបស់ខ្លួន ជាមួយនិងពាក្យប៉ុន្មានឃ្លា ដែលអ្នកនាងបានបង្ហាញពីការនឹករលឹកដល់ស្រុកកំណើត។

ទោះបីជាទៅដល់ ទឹកដីឋានសួគ៌ក៏ដោយ តែអ្នកនាងមិនអាចបំភ្លេចទឹកដីកំណើត របស់ខ្លួនបានឡើយ គ្រប់ទិដ្ឋភាពស៊ីវីល័យ លើទឹកដីប្រទេសជប៉ុន នៅតែមិនអាចប្រៀបផ្ទឹម ជាមួយនិងទិដ្ឋភាពវាលស្រែវាលស្រូវ ធម្មជាតិស្រស់បំព្រង លើទឹកដីកម្ពុជាបានឡើយ ។

អ្នកនាងបានសរសេរថា “ទីនេះស្អាតឡូយមែនពិត តែនៅតែស្រុកកំណើតរបស់ខ្ញុំល្អជាង Miss my home” ហើយអ្នកនាងក៏បានផ្ញើរូបភាពស្អាតៗ មកកាន់អ្នកគាំទ្រទាំងអស់ ឲ្យបានឃើញការអភិវឌ្ឍន៍នៅប្រទេសជប៉ុន ហើយបានធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើន គាំទ្រនិងសម្តីរបស់អ្នកនាងផងដែរ ៕