ស្រាបៀរ សឹង្ហា បាន​ប្រគល់រង្វាន់ ដ៏អស្ចារ្យជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មី ចំនួន 2គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធី ចំណងដៃអាពាហ៍ពិពាហ៍ឆ្នាំ​ 2018 នេះ “ដំណើរកម្សាន្តដ៏អស្ចារ្យទៅកាន់ កោះភូកេតជាមួយស្រាបៀរសឹង្ហា” នៅក្នុងកម្មវិធីរាត្រីកម្សាន្ត នៅស្ថានីយ​ទូរទស្សន៍​ CTN កាល​ពី​ថ្ងៃ​ទី 17 ខែមីនា​ ឆ្នាំ 2018 កន្លង​ទៅ​នេះ។

ដោយយោងតាម លោក មាស ចន្ថា និងលោកស្រី ហុក ឈីវហេង មកពី ឃុំ​ កាប់គោថ្មី ស្រុក អូចារ ខេត្តបាត់ដំបង ដែលឈ្នះរង្វាន់ដំណើរកម្សាន្ត ទៅកាន់កោះភូកេតបានឲ្យដឹងថា “យើងទាំងពីរនាក់ រំភើបរីករាយមែនទែន ហើយមិននឹកស្មានថា មានសំណាងឈ្នះនោះទេ”។ ចំណែកមួយគូទៀតគឺ លោក ជា សីហា​ និងលោកស្រី រួម សេងលាង មកពី ឃុំ ប៉ាហ៊ីជើង ស្រុក ប៉ៃលិន ខេត្ត ប៉ៃលិន បានឲ្យដឹងទៀតថា “នេះជាចំណងដៃដ៏អស្ចារ្យ សម្រាប់ពួកយើងទាំងពីរ វាពិតជាអស្ចារ្យមែនទែន”។ យើងខ្ញុំសូមថ្លែងអំនរគុណដល់ក្រុមហ៊ុន ស្រាបៀរ សឹង្ហា ដែលបានផ្តល់នូវរង្វាន់សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍នេះ និងជូនពរឲ្យ ក្រុមហ៊ុនមានអតិថិជនគាំទ្រកាន់តែច្រើន ជាពិសេសសម្រាប់ការជាវក្នុងកម្មវិធីអាពាហ៍ពិពាហ៍”។

លោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ សឹង្ហា បានថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់នា​ពេល​កន្លង​មកនេះថា “ដើម្បី​ជាការតបស្នង​ដល់​អតិថិជន​របស់​ខ្លួន​ដែល​បាន​ជ្រើសរើសយក​ស្រា​បៀរ សឹង្ហា សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ ជារៀងរាល់ឆ្នាំស្រាបៀរ សឹង្ហា តែងតែមានកម្មវិធី​​ផ្តល់​ចំណងដៃអាពាហ៍ពិពាហ៍ ជូនដល់​ម្ចាស់​មង្គលការជានិច្ច និងមាន ការផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនទៀតផងដែរ​”។

នេះជាការចាប់រង្វាន់លើកទី 1 សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាង ផ្តល់ចំណងដៃអាពាហ៍ពិពាហ៍ឆ្នាំ 2018 នេះ។ សូមជាវ ស្រាបៀរ សឹង្ហា សម្រាប់ទទួល​ភ្ញៀវ ​ក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានការចាប់រង្វាន់ លើកក្រោយជាបន្តបន្ទាប់ រង្វាន់ដំណើរកម្សាន្តទៅកោះភូកេតនេះ នៅតែបន្តរង់ចាំគូស្វាមីភរិយាថ្មីជាច្រើនគូទៀត។

ស្រាបៀរសឹង្ហា ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធី អាពាហ៍ពិពាហ៍ ឬកម្មវិធី ផ្សេងៗ។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ សឹង្ហា សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបានចំណងដៃអាពាហ៍ពិពាហ៍ ដ៏អស្ចារ្យពីស្រាបៀរ សឹង្ហា៕