រាជធានីភ្នំពេញ៖ កាលថ្ងៃទី ៩ ខែមីនា យុទ្ធនាការទូទាំងប្រទេសមួយ បានចាប់ផ្តើមបន្ទាប់ពីការប្រកាសថា កម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នឹងធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងវីរបុរសបាល់ទាត់ Ruud van Nistelrooy ចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 4 ខែមេសា ឆ្នាំ 2018 ខាងមុខនេះ។

យុទ្ធនាការ UEFA Champions League ឆ្នាំ 2018 របស់ស្រាបៀរ Heineken® ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់” មានគោលបំណងចែករំលែកភាពរំភើប និងភាពសប្បាយរីករាយ នៃការប្រកួតនេះជាមួយនឹងអ្នកគាំទ្រ ទូទាំងពិភពលោក។ កម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នឹងជួយអ្នកគាំទ្របានឃើញផ្ទាល់ នូវពានរង្វាន់ដ៏ល្បីល្បាញនេះ និងមានឱកាសជួបផ្ទាល់ ជាមួយវីរបុរសបាល់ទាត់ UEFA Champions League ។

ស៊េរីនៃស្ពតផ្សាយពាណិជ្ជកម្ម តាមទូរទស្សន៍កំពុងបានចាក់ផ្សាយ អមជាមួយយុទ្ធនាការការទាក់ទង តាមឌីជីថលដែលមានឈ្មោះពិសេសថា #ShareTheTrophy ដែលអ្នកគាំទ្រស្រាបៀរ Heineken® និងអ្នកគាំទ្រ UEFA Champions League អាចចែករំលែកតាមអនឡាញ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ។

កម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® ផ្តល់ឲ្យអ្នកគាំទ្រកីឡាបាល់ទាត់ នៅជុំវិញពិភពលោកមានឱកាសកាន់តែស្និទ្ធ​ស្នាល ជាមួយវីរបុរសជើង​ឯកបាល់ទាត់​ និងពានរង្វាន់ UEFA Champions League ដ៏ល្បីល្បាញ។ ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំ នៃកម្មវិធីដំណើរទេសចរណ៍នេះ បានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិកខាងត្បូង និងអាមេរិកខាងជើង។

កម្មវិធីដំណើរទេសចរណ៍នេះ នឹងមកដល់ប្រទេសកម្ពុជា ជាលើកទីមួយចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ ដែលក្រុមអ្នកគាំទ្រមានឱកាស ដ៏កម្រក្នុងការថតរូបជាមួយនឹងពានរង្វាន់ ដ៏ល្បីល្បាញនេះ ជួបផ្ទាល់ជាមួយ Ruud van Nistelrooy និងទទួលបទពិសោធន៍ដ៏រំភើប ជាមួយនឹងសកម្មភាពដែលគាំទ្រ ដល់កម្មវិធីដំណើរទេសចរណ៍នេះ។

ព័ត៌មានបន្ថែមអំពីកម្មវិធី ដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។

ចំពោះព័ត៌មានលម្អិត សូមចូលមើលគេហទំព័រ www.facebook.com/Heineken
សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ