សិល្បៈ៖ មុននេះ តារាកំប្លែងនាយ សាន ម៉ៅ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងសង្គ្រោះបន្ទាន់ បន្ទាប់ពីជំងឺធ្វើទុក្ខខ្លាំង ។

ប្រភពពីគណនីហ្វេសប៊ុកលោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា «តារាកំប្លែង លោក ធូ ចំរ៉ុង ហៅ នាយ សាន ម៉ៅ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារជំងឺបេះដូងនិងទឹកក្នុងសួតធ្ងន់ធ្ងរ» ។

លោកបានបន្តថា «ខ្ញុំបាទ អុឹម ជីវ៉ា តំណាងអោយសមាគមសិល្បករខ្មែរដែលមានអ្នកបងចន ច័ន្ទលក្ខិណា ជាប្រធាន និងបងប្រុស ហេងឡុង បានយកថវិការមកឧបត្ថម្ភដល់ នាយ សា ម៉ៅ នូវថវិការ ចំនួន 2 000. 000 ពីលានរៀល ។ សូមអភ័យទោសចំពោះរូបភាព តែគ្រាន់តែចង់ជូនដំណឹងដល់សិល្បករនិងទស្សនិកជនអោយបានជ្រាបតែប៉ុណ្ណោះ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា» ។
ជាមួយគ្នានេះដែរ នៅមិនទាន់មានប្រភពបញ្ជាក់ពីស្ថានភាពជំងឺរបស់នាយ សាន ម៉ៅ ឡើយ សង្ឃឹមថានាយនឹងបានធូរស្បើយឆាប់ៗ ៕
សហការី KBN