កាលពីពេលថ្មីៗនេះ មានរឿងដ៏គួរឲ្យហួសចិត្តមួយ បានកើតឡើងនៅពេលដែល អ្នកនាង កាតុ តារាសម្តែង និងជាពិធីការនីផងនោះ កំពុងតែថតចំរៀងកាយវិការ ស្រាប់តែនារីជនជាតិចិន២នាក់ បានចូលមកសម្តែងជាមួយ ដោយធ្វើកាយវិការរាំតាមបទភ្លេង និងធ្វើដៃជើងតាមអ្នកនាងកាតុ ហើយបទដែលអ្នកនាងកាតុ កំពុងតែសម្តែងនោះ គឺបទ “ផ្សារកាប់គោ” ។

យោងតាមការបង្ហោះវីដេអូឃ្លីប របស់គណនីហ្វេសប៊ូកឈ្មោះ Phreakdy Ey បានសរសេរថា “កំពុងតែថត MV ថ្មីរបស់បងតុ ស្រាប់តែនារីជនជាតិចិន២នាក់ មកឃើញក្បាច់រាំ បងតុល្អ ក៏សុំរាំកំសាន្តលេងជាមួយបងតុដែរ (ផ្សារកាប់គោ)” ។ សូមទស្សនាវីដេអូដូចខាងក្រោម ៖