កាលពីម្សិលមិញនេះ តារាសម្តែងដ៏ស្រស់សោភា កញ្ញា តូតា បានបង្ហាញភាពផ្អែមល្ហែម ជាមួយគូរស្នេហ៍នៅក្នុងថ្ងៃខួបកំណើតរបស់នាង ដែលបានធ្វើឡើងនៅហាងរបស់នាងផ្ទះ គឺហាងឈ្មោះ ផែសមុទ្រ ហើយនាងបានទទួលការចូលរួម អបអរសាទរពីមិត្តភក្តិ និងសិល្បករ សិល្បការនីជាច្រើននាក់ផងដែរ ជាពិសេសនោះគឺនាងបានទទួលបាច់ផ្កា ពីគូស្នេហ៍របស់នាងផងដែរ ។

ទោះជាយ៉ាងណា គេបានឃើញតូតា បង្ហាញពីភាពសប្បាយរីករាយ ក្នុងថ្ងៃខួបកំណើតរបស់នាង ថ្វីត្បិតតែនាងមិនបាន ប្រារព្ធធ្វើឡើងធំដុំក៏ពិតមែន តែនាងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់មិត្តភក្តិ បុគ្គលិក និងគូរស្នេហ៍របស់នាង គឺលោក ប៉ុល វិបូ ដែលបានធ្វើឲ្យភ្ញាក់ផ្អើល ជាមួយនិងបាច់ផ្កាតំណាងឲ្យក្តីស្រលាញ់របស់លោក ចំពោះតូតា ។

ជាមួយនេះដែរ គេបានដឹងថា ហាងផែសមុទ្រ គឺជាហាងផ្ទាល់ខ្លួនរបស់តូតា ដែលនាងបានខំប្រឹងរកប្រាក់ មកបើករបររកស៊ីមួយ ដូចតារាដទៃទៀតដែរ ព្រោះនាងគិតថា ជីវិតសិល្បៈគឺមិនទៀងទាត់នោះឡើយ ហើយម្យ៉ាងទៀត ក្មេងៗជំនាន់ក្រោយ កាន់តែប្រកួតប្រជែងជាមួយតារាចាស់ៗជំនាន់មុន ដូចពាក្យចាស់ពោលថា រលកក្រោយ ច្រានរលកមុន ៕

​រូបថត​ហ្វេ​ស​ប៊ុ​ក តូ​តា