សិល្បៈ៖ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៨ ម្ស៊ិលមិញនេះ តារាស្រីនិយមភាពសិចស៊ី ដេនី ក្វាន់ បានរៀបចំពិធីបើកសម្ពោធជាផ្លូវការនូវឃ្លាំងលក់ រថយន្ត ដែលគេដឹងថា ជាមុខរបរដ៏ធំរបស់នាង បន្ទាប់ពីរបរលក់គ្រឿងសង្ហារឹម ព្រមទាំងរបរផ្សេងៗទៀត ។

ដេនី ក្វាន់ ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាតារាស្រីសិចស៊ី និងជាអ្នកជំនួញស្រីវ័យក្មេងដែលមានភាពឆ្លាតវៃបំផុត ។ នាងអាចរកលុយបានច្រើនមិនចាញ់អ្នកជំនួញចាស់ៗមានបទពិសោធន៍រាប់ឆ្នាំទៅលើការងារជំនួញឡើយ ជាក់ស្ដែង ដូចជាឃ្លាំងរថយន្តដែលទើបតែសម្ពោធម្សិលមិញនេះ នាងបានដាក់ឈ្មោះថា «ឃ្លាំងលក់រថយន្ត CMR» ដោយក្នុងនោះ នាងក៏បានអញ្ជើញតារាសិល្បៈជាច្រើននាក់ផងដែរ ដើម្បីចូលរួមជាភ្ញៀវកិត្តិយស ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ស្រីស្អាត ដេនី ក្វាន់ បានកាន់មុខរបររកស៊ីជាច្រើនក្នុងដៃ ហើយនាងក៏នៅតែមិនបោះបង់ការងារសិល្បៈចោលដែរ ព្រោះហេតុផលដែរនាងធ្លាប់លើកឡើងកន្លងមកថា «ស្រឡាញ់សិល្បៈ» ៕
សហការី KBN