សិល្បៈ៖ មហាជនបានដឹងរួចមកហើយកូនស្រីរបស់ថៅកែល្ខោន ដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា ភីសុគន្ធី អ្នកនាង ផន សុផារី បានរៀបការជាមួយឧត្ដមស្វាមីដ៏ប្រពៃម្នាក់ រស់នៅជាមួយគ្នាប្រកបដោសុភមង្គល ហើយសកម្មភាពទាំងនេះ អ្នកនាងតែងតែស្ដែងឱ្យឃើញតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៧ អ្នកនាង ផន សុផារី ក៏បានសម្រាលបានកូនស្រីម្នាក់គួរឱ្យស្រឡាញ់កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ហើយគិតមកទល់ពេលនេះ គឺមានអាយុ ១ខែហើយ ។

ស្របក្នុងឱកាសកូនស្រីចម្រើនវ័យបាន ១ខែនេះដែរ អ្នកនាង ផុន សុផានី ព្រមទាំងគ្រួសារ បានរៀបចំពិធីចេញខែ ជាលក្ខណៈគ្រួសារ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺគេបានឃើញគ្រឿងអលង្ការមានតម្លៃជាច្រើន ព្រមទាំងលុយសុទ្ធជាច្រើនទៀតផងដែរ ។

ជាមួយគ្នានេះ អ្នកនាង ផន សុផារី ផ្ទាល់ក៏បានសរសេរសារខ្លីមួយនៅលើទំព័រហ្វេសប៊ុករបស់នាងផ្ទាល់ដែរថា «ប៊ែលឡា…
ថ្ងៃនេះព្រះនាងតូចរបស់ម៉ាក់បានមួយខែហើយ ប៉ានិងម៉ាក់សូមបួងសួងដល់ទេវតា សូមតាមជួយឃុំគ្រងថែរក្សារកូន ឲ្យកូនមានសុខភាពល្អ បញ្ញាវៀងវយ័ ធំឡើងក្លាយជាក្មេងល្អ មានសម្រស់ស្រស់ស្អាត ចេះគោរពចាស់ទុំ ចេះស្តាប់ដំបូន្មានម៉ាក់ប៉ា» ។

អ្នកនាងបន្តថា «ទៀនពិលាក្នុងថ្ងៃរៀបការប៉ានិងម៉ាក់ជាវត្ថុជួយបញ្ជាក់ប្រាប់កូនថាកូនជាកូនដែលមានខាន់ស្លាត្រឹមត្រូវ ជាកូនដែលកើតមកដោយសេចក្តីស្រលាញ់ពិតប្រាកដ ហើយម៉ាក់ប៉ាសង្ឃឹមថាទៅថ្ងៃមុខ កូននិងមានទៀនពិលាឲ្យចៅរបស់ម៉ាក់ដូចគ្នា សូមពន្លឺនៃភ្លើងទៀនដ៏មានតម្លៃនេះជួយបំភ្លឺផ្លូវកូន ឲ្យកូនដើរទៅកាន់ផ្លូវជីវិតដែលត្រឹមត្រូវ និងជោគជយ័ទៅថ្ងៃអនាគតផងទៅចុះ ប៊ែលឡា ប៉ានិងម៉ាក់ស្រលាញ់កូនណាស់ » ៕
សហការី KBN