ភ្នំពេញ៖ ខ្សែភាពយន្តរឿង TOMB RAIDER បានដាក់សម្ពោធកាលពីម្សិលមិញនេះហើយ នៅរោងភាពយន្ត Legend ។ Tomb Raider ជាប្រភេទខ្សែភាពយន្ត ផ្សងព្រេង និងវាយប្រហាដែលមានលក្ខណៈរន្ធត់ ។

Lara ជាក្មេងស្រីដែលបានបែកពីឪពុករបស់នាងអស់រយៈពេល 7ឆ្នាំ ក្រោយពីនាងបានស្រាវជ្រាវរកឃើញឯកសារការងារ របស់ឪពុកនាងហើយ Lara ក៏សម្រេចចិត្តតាមស្វែងរកឪពុកដែលបានបែកគ្នាជាយូរហើយ ដោយម្នាក់ៗអស់សង្ឃឹម និងបានគិតថាពុករបស់នាងមិនមានជីវិតនៅរស់ទៀតនោះទេ ។

តែពេលដែលនាងចាប់ផ្ដើមចេញបេសកកម្មតាមរកឪពុកនោះ Lara បានជួបនិងរឿងចម្លែកៗ គ្រោះថ្នាក់ ដែលនឹកស្មានមិនដល់។ ចង់ដឹងសាច់រឿងទាំងមូលយ៉ាងណា សូមកុំភ្លេច មានចាក់បញ្ចាំងហើយនៅតាមរោងភាពយន្តទំនើប Legend Cinema គ្រប់សាខា ។ ធានាថាពិតជាល្អមើល គ្រប់ឈុត គ្រប់សកម្មភពតែម្ដង ៕