សិល្បៈ៖ មុននេះ លោក អាចារ្យ ធំ បានបង្ហោះសារដ៏ក្រៀមក្រំមួយ បង្ហាញពីទុក្ខលំបាករបស់តារាចម្រៀង រស់ សេរីវណ្ណាត (អាប៊ូឡូចយ) ដែលខណៈនេះ លោកកំពុងជួបនូវទុក្ខធំដោយម្ដាយមានជំងឺធំ តម្រូវទៅព្យាបាលនៅទីក្រុងបាងកក ប្រទេសថៃ ប៉ុន្តែពុំមានថវិកាសម្រាប់បន្តទៅព្យាបាលនៅទីនោះឡើយ ។

អាចារ្យ ធំ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា «សូមជួយជីវិតម្ដាយ លោកប្អូន អាប៉ូឡូចយ ផងបងប្អូនខ្មែរអើយ
គ្នាជាមនុស្សមានសុជីវធម៌ មានការគោរពខ្ពស់ណាស់ ។
-ខ្មុំបាទ រស់ សេរីវណ្ណាត (អាប៊ូឡូចយ) ខ្វះលត្ថភាព សូមអំពាវនាវសប្បុរសជនមហាគ្រួសាខ្មែរ មេត្តាជួយឧបត្ថម្ភប្រាក់ខ្លះដើម្បីមើលជំងឺអ្នកម្តាយខ្ញុំ ដែលត្រូវបន្តទៅមើលនៅមន្ទីពេទ្យបាងកក់ប្រទេសថៃ
-បើបងប្អូនចង់ជួយឧបត្ថម្ភសូមទាក់ទងតាមលេខ
Tel: 015 425 779 / 012 4888 73
-សូមមេត្តាជួយshare ម្នាក់មួយយកបុណ្យផងចុះ » ។

សូមបញ្ជាក់ថា តារាចម្រៀង រស់ សេរីវណ្ណាត ត្រូវបានមហាជនស្គាល់ច្បាស់តាមរយៈបទចម្រៀងមួយបទរបស់គាត់មានចំណងជើងថា «apologize» ដែលលោកឡើងបកស្រាយនៅស្ថាននីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ប៉ុន្តែដោយសារភាសានិយាយមិនច្បាស់ផងនោះ លោកក៏បញ្ចេញសំឡេង «apolojoy (អាប៉ូឡូចយ)» ទើបចាប់តាំងពីពេលនោះមក គ្រប់គ្នាហៅលោកថា «អាប៉ូឡូចយ» ៕
សហការី KBN