ឥណ្ឌា៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបានប្រើប្រាស់អំពើហិង្សាឈានទៅដល់ កាត់ដៃកូនប្រុសខ្លួនឯងឱ្យរបួសធ្ងន់ ដែលករណីនេះបានកើតឡើងនៅក្នុងក្រុង Hyderabad រដ្ឋ Telangana ប្រទេសឥណ្ឌា ។

ប្រភពព័ត៌មានដែលទទួលបាន បានឱ្យដឹងថា ជនសង្ស័យជាឪពុកមានឈ្មោះ Mohammad Qayyum Qureshi អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរ ចំណែកកូនប្រុសដែលជាជនរងគ្រោះ មិនត្រូវបានបង្ហាញឈ្មោះ មានអាយុ ១៩ឆ្នាំ មានការងារជាជំនួយការផ្នេកផលិតនៅក្នុងប៉ុស្តិ៍ទូរទស្សន៍មួយក្នុងប្រទេស ។

ក្រោយចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនបានកាត់ដៃកូនប្រុសដាច់ម្ខាង ខណៈដែលកូនប្រុសកំពុងមើលរឿងអាសអភាស ហើយជាធម្មតាកូនប្រុសចូលចិត្តមើលរឿងអាសអាភាសនេះខ្លាំងណាស់ ទោះជាទូន្មានយ៉ាងណាក៏មិនស្ដាប់ដែរ មិនត្រឹមតែប៉ុណ្ណោះកូនប្រុសក៏បានប្រើអំពើរមិនសមរម្យមកលើឪពុកទៀតផង ដូចជាមុនថ្ងៃកើតហេតុនេះ គេក៏បានខាំដៃឪពុកផងដែរ ។
ទោះជាយ៉ាងណាក្ដី ខណៈពេលនេះ ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចឃុំខ្លួនដើម្បីចាត់ការបន្ត ៕
សហការី KBN
ប្រភព៖ Thecoverage