ចែករំលែក

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់មានវ័យប្រហែល៣០ឆ្នាំ សង្ស័យខូចចិត្តពីរឿងស្នេហា ត្រូវបុរសកំពូលសំណព្វ​ នៅក្នុងបេះដូងក្បត់ចិត្តទៅរកស្រីថ្មី ទើបធ្វើឲ្យនាងលែងចង់រស់នៅ មើលផែនដីបន្តទៅទៀត ក៏គិតខ្លីរត់មកលោតទម្លាក់ខ្លួន ពីលើស្ពានស្ទឹងកំរៀង បណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិត យ៉ាងអណោចអធ័ម បង្ក​ឲ្យភ្ញាក់​ផ្អើលឡើង ​កាលពី​វេលា​ម៉ោង​៨ និង៥០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៣ មីនា នៅ​​ក្នុងភូមិ​កំ​រៀង ឃុំកំរៀងស្រុក​កំ​រៀង​។

មន្ត្រីអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា ស្រ្ដីរងគ្រោះដែលបានលោតទម្លាក់ខ្លួន ពីលើស្ពាននោះ សមត្ថកិច្ចនៅមិនទាន់ស្គាល់ពីអត្តសញ្ញាណ ​របស់នាងនៅឡើយ ហើយបើតាមការពិនិត្យមើលពីភិនភាគវិញ គឺនាងមានសម្បុរខ្មៅស្រអែម និងមានអាយុប្រហែលជាជាង៣០ឆ្នាំ។ រីឯមូលហេតុ នៃការធ្វើអត្តឃាតនេះ គឺសមត្ថកិច្ចក៏មិនទាន់ដឹងដែរ ពីព្រោះមិនមានសាច់ញាតិណាម្នាក់ចេញមុខមកអះអាងឡើយ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ការដែលស្រ្ដីរងគ្រោះលោតទម្លាក់ខ្លួនពីលើស្ពាន​ សម្លាប់ខ្លួនបែបនេះ អាចបណ្ដាលមកពី​នាងខូចចិត្តរឿងស្នេហា ឬក៏វិបត្តិអ្វីមួយជាក់ជាមិនខាន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ហើយស្វែងរកសាច់ញាតិរបស់ជនរងគ្រោះ ដើម្បីឲ្យមកដឹកសាក​សពយកទៅធ្វើបុណ្យតាមប្រពៃណី ព្រមទាំងសាកសួរព័័ត៌មានបន្ថែមជុំវិញករណីអត្តឃាតនេះ៕