ចែករំលែក

ប្រទេសថៃ៖ វីដេអូឃ្លីបមួយ បានធ្វើឲ្យផ្អើលសង្គមហ្វេសប៊ូកថៃ ដោយមានការស៊ែរតៗគ្នាយ៉ាងច្រើន បង្ហោះដោយម្ចាស់ផេកហ្វេសប៊ូកមួយ ដោយបង្ហាញពីហេតុការណ៍ គ្រោះថ្នាក់ចរាចរដ៏រន្ធត់ បានកើងឡើងនៅក្នុងផ្លូវមួយកន្លែង ក្នុងស្រុកប៉ាកឆង ខេត្តនគររាជសីម៉ា កាលពីពេលថ្មីៗកន្លងទៅនេះ ។

វីដេអូឃ្លីបនោះ បានថតជាប់ដោយកាម៉េរ៉ា ដាក់នៅខាងមុខរថយន្តមួយគ្រឿង ដោយពេលដែលគាត់កំពុងបើកឡានសុខៗ ស្រាប់តែឃើញម៉ូតូមួយគ្រឿង កំពុងបើកឆ្លងផ្លូវ ស្រាប់តែរថយន្តពណ៌ស បើកបញ្ច្រាស់ទិសគ្នា បុកចំពីមុខពេញទំហឹង រហូតធ្វើឲ្យអ្នកបើកម៉ូតូ ប៉ើងហោះឡើងលើ ដូចក្រដាសគួរឲ្យរន្ធត់ ។

ព័ត៌មានបឋមបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់នៅកន្លែងកើតហេតុ ដោយត្រូវបានគេស្គាល់ឈ្មោះថា ខ្វាន ឆៃយ អាយុ៤១ឆ្នាំ ក្រោយពីចេញពីការងារ បានបើកម៉ូតូត្រលប់ទៅផ្ទះ ពេលបើកមកដល់កន្លែងកើតហេតុ ក៏ជួបហេតុការណ៍ខាងលើតែម្តង ៕