រឿងភាគថ្មី បិសាចគួរឲ្យស្រលាញ់ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ដែលលោកអ្នកទន្ទឹងរង់ចាំ ពេលនេះចេញថ្ងៃចាក់ផ្សាយផ្លូវការហើយ។

តាមការប្រកាសរបស់ទំព័រហ្វេសបុក ផ្លូវការរឿងភាគខ្មែរហង្សមាស បានបញ្ជាក់ថា រឿងបិសាចគួរឲ្យស្រលាញ់ នឹងចាប់ចាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នេះតទៅនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃច័ន្ទ អង្គារ ពុធ វេលាម៉ោង ៨ ដល់ ៩ យប់។

រង់ចាំមើលទាំងអស់គ្នាថា តើរឿងភាគខ្មែរទីពីរ របស់ស្ថានីយ៍ទូរទស្សន៍ដ៏ពេញនិយមមួយនេះ នឹងល្អមើលយ៉ាងណានោះ។ គួរបញ្ជាក់ផងដែរថារឿង បិសាចគួរឲ្យស្រលាញ់ ចូលរួមសម្តែងដោយតារាចម្រៀងល្បីៗដូចជា ពេជ្រ សោភា ខាត់ សុឃឹម STEP រ៉េត ស៊ូហ្សាណា សយ រតនៈ ប៉ាច គីមមួយ វង្ស ដារ៉ារតនា និង បាន មុន្នីល័ក្ខ ជាដើម។