កាលពីពេលថ្មីៗនេះ កាសែត The Sun បានចុះផ្សាយពីករណី អំពើអនាចារលើក្មេងប្រុស ក្រោមអាយុ២០ឆ្នាំ ដោយក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ត្រូវអ្នកគ្រូស្អាត វ័យ២៦ឆ្នាំ លួងលោមយកទៅសម្ពោធព្រហ្មចារី ទោះបីជាអ្នកគ្រូរូបនោះ មានប្តីហើយក្តី ។

គ្រូស្រីរូបនោះ ត្រូវបានគេស្គាល់ឈ្មោះថា Stephanie Peterson អាយុ២៦ឆ្នាំ បង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ នៅក្នុងសាលាបឋមសិក្សា Ne Smyna Beach ក្នុងរដ្ឋហ្លរីដា សហរដ្ឋអាមេរិក។ នាងត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពីក្មេងប្រុសរងគ្រោះ បានរៀបរាប់រឿងរ៉ាវទៅឲ្យឪពុកម្តាយរបស់ខ្លួន អស់គ្មានសល់។

ប៉ូលិសបានបញ្ជាក់ថា មានលោកគ្រូម្នាក់ បានទូរស័ព្ទមកប្រាប់ម្តាយឪពុក របស់ក្មេងប្រុសនេះ ដំបូងឡើយពួកគាត់ មិនសូវជឿឡើយថា កូនប្រុសខ្លួនត្រូវបាន អ្នកគ្រូស្រីបៀតបៀនកេរខ្មាស់នោះទេ តែពេលគាត់សួរកូនប្រុសរបស់គាត់ ទើបដឹងថា កូនប្រុសត្រូវអ្នកគ្រូស្រី Peteson បៀតបៀនកេរខ្មាស ព្រោះតែពេលរំលឹកដល់ឈ្មោះអ្នកគ្រូរូបនោះ កូនប្រុសរបស់គាត់យំយ៉ាងខ្លាំង ។

ក្មេងប្រុសអាយុ១៤ឆ្នាំរូបនោះ បានប្រាប់ឪពុកម្តាយរបស់គេថា រូបគេបានចូល ទៅក្នុងបន្ទប់របស់គ្រូស្រី Peteson ជាច្រើនដង ព្រោះតែអ្នកគ្រូស្រីនោះ បានទិញ McDonalds មកឲ្យញ៉ាំរាល់ថ្ងៃ រហូតបានដេកជាមួយគ្នាម្តង នៅក្នុងរថយន្ត និងនៅក្នុងបន្ទប់ផ្ទះរបស់ក្មេងប្រុស២ដង។ ក្មេងប្រុសរងគ្រោះ បានប្រាប់បន្តទៀតថា តាំពីគេរៀនបានលំដាប់ Grade A រហូតធ្លាក់ដល់ចំណាត់ថ្នាក់ Grade F ព្រោះតែរូបគេប្រើពេលវេលា រៀននៅជាមួយគ្រូស្រី Peterson ច្រើនពេក ។

ចំពោះរឿងដែលបានកើតឡើងនោះ ព្រោះតែគ្រូស្រី Peterson បានផ្ញើរូបភាពស៊ែលហ្វីអាក្រាតកាយ ជាមួយក្មេងប្រុសខាងលើ ទៅឲ្យឪពុកម្តាយក្មេងនោះមើល ព្រមទាំងបានប្រាប់ក្មេងប្រុសរងគ្រោះ មិនឲ្យនិយាយរឿងនេះ ប្រាប់នរណាឡើយថា ពួកគេកំពុងតែមាន ទំនាក់ទំនងជាមួយគ្នា ។

គ្រូស្រី Peterson បានឈប់បង្រៀន២ថ្ងៃមុនប៉ូលិសចាប់ខ្លួន បញ្ជូនទៅឃុំនៅក្នុងពន្ធនាគារមួយកន្លែង ក្នុងរដ្ឋហ្លរីដា ពីបទល្មើសបៀតបៀនកេរខ្មាស អានាចារ លើអនិតិជន និងតម្រូវឲ្យដាក់ប្រាក់ចំនួន២៥,០០០ដុល្លារ ដើម្បីធានាខ្លួននៅក្រៅឃុំ ខណៈពេលដែលនាង កំពុងតែធ្វើសំណុំរឿងលែងលះប្តី កាលពីដើមខែកញ្ញាកន្លងទៅ ៕