ចែករំលែក

បរទេស៖ ថ្មីៗនេះ នារីស្រស់ស្អាត ម្នាក់បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញនាង បង្អួតសម្រស់ក្នុងទឹកព្រមទាំងឱបសត្វខ្លាមួយក្បាលផងដែរ ។

យោងតាមវីដេអូឃ្លីបដែលយកចេញពីទំព័រហ្វេសប៊ុកឈ្មោះ Majestic Wildlife បានបង្ហាញឱ្យឃើញថា នារីស្រស់ស្អាតម្នាក់ បានបង្ហាញខ្លួនដ៏សិចស៊ីជាមួយឈុតប៊ីគីនី ដែលធ្វើឱ្យបុរសៗក្នុងហ្វេសប៊ុកជ្រួលជ្រើមយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលធ្វើឱ្យពួកគេឈប់ជ្រួលជ្រើមនោះ គឺបន្ទាប់ពីបានឃើញនារីខាងលើឱបលេងជាមួយសត្វខ្លាមួយក្បាលយ៉ាងសប្បាយ ដោយមិនខ្លាចគ្រោះថ្នាក់ឡើយ ។

ទន្ទឹមគ្នានេះផងដែរ គេក៏បានឃើញមានអ្នកការពារនាង នៅឈរក្បែរនោះ ដែលជាហេតុធ្វើឱ្យនាងមានភាពកក់ក្ដៅ ក្នុងការបង្ហាញភាពស្និទ្ធស្នាលជាមួយសត្វខ្លា ។

សូមបញ្ជាក់ផងដែរថា ក្រោយពីវីដេអូឃ្លីបនេះ ត្រូវបានបង្ហាញជាសាធារណៈក្នុងបណ្ដាញសង្គមហ្វេសប៊ុកហើយនោះ គេឃើញមានការចាប់អារម្មណ៍រហូតដល់ចូលទៅទស្សនាលើសពី ១៥ លានដងឯណោះ ៕
សហការី KBN
ប្រភព៖ kapook