ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់ផែដឹកជញ្ជូនផ្លូវទឹក នៅសួនច្បារប្រជាធិបតេយ្យឫស្សីកែវ ។

តាមគម្រោង នឹងចាប់ផ្តើមដឹកជញ្ជូនផ្លូវទឹកនៅដើមខែមេសាមុនចូលឆ្នាំខ្មែរ នៅតាមទន្លេសាប និងទន្លេបាសាក់ ចាប់ពីព្រែកព្នៅដល់តាខ្មៅ ៕
ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ