កាលពីពេលថ្មីៗនេះ កាសែត Metro បានចុះផ្សាយហេតុការណ៍មួយ ដែលស្ត្រីរូបស្រស់ស្អាតម្នាក់ អាយុ១៩ឆ្នាំ ជាជនជាតិចិន មានជំនាញខាង Blogger បានប្រើឈ្មោះ “Qianjin Yeye” ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទល្មើសលក់ខ្លួនតាមប្រព័ន្ធ អ៊ីនធើណេត និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់សណ្ឋាគារ ។

នារីរូបស្រស់ខាងលើ បានបង្ហោះវីដេអូឃ្លីបរបស់នាងមួយ តាមរយៈ Weibo និង Wechat ដោយនិយាយថា ឲ្យតែប្រុសៗណា អាចបំពេញចំណង់ផ្លូវភេទ របស់នាងបាន នាងនឹងប្រគល់ខ្លួនឲ្យ ដោយមិនគិតលុយ នៅក្នុងសណ្ឋគារលំដាប់ផ្កាយ៥ ស្ថិតនៅក្នុងទីក្រុង Sanya ស្រុកហួណាន ប្រទេសចិន ។

យោងតាមរយៈការបង្ហោះខ្លីៗរបស់នាងថា “អ្នកណាក៏បានដែរ អាចមករកខ្ញុំ រួមភេទ Free Free, បន្ទាប់លេខ 6316” ដោយនាងបានបញ្ជាក់ពីបន្ទប់លេខ ព្រមទាំងរូបភាពដ៏ស៊ិចស៊ីរបស់នាង ពាក់អាវក្នុង និងខោក្នុងតែប៉ុណ្ណោះ នៅក្នុងសណ្ឋាគារលំដាប់កំពូលមួយ ។

វីដេអូឃ្លីបរបស់នាង ត្រូវបានគេស៊ែរចេញក្រៅ យ៉ាងច្រើនព្រមទាំងមានបុរសៗជាច្រើន បន្តកន្ទុយគ្នាសំរុកចូលទៅក្នុងសណ្ឋាគារនោះ ដើម្បីបានរបស់ Free ជាមួយនាង មិនតែប៉ុណ្ណោះ មានបុរសៗជាច្រើន បានទូរស័ព្ទទៅសួររឿងបន្ទប់ ដែលនាងស្នាក់នៅនោះផងដែរ គឺលេខ 6316 ។

ក្រោយមកនាងក៏បានបង្ហោះសារចុងក្រោយបង្អស់ថា “នាងគ្រាន់តែបង្ហោះ វីដេអូ លេងសើចនោះទេ មិនបានគិតអ្វីឡើយ” តែទោះជាយ៉ាងណា មានក្រុមបុរសរោគចិត្តជាច្រើន បានធ្វើដំណើរសំដៅទៅកាន់សណ្ឋាគារ ដែលនាង Quinjin Yeye កំពុងស្នាក់នៅជាច្រើននាក់ផងដែរ ។

ក្រោយមករឿងខាងលើនោះ ធ្វើឲ្យខាងសណ្ឋាគារ សម្រេចប្តឹងប៉ូលិស ឲ្យនាំខ្លួនរបស់ស្រីស្អាតខាងលើ ទៅសួរនាំនៅម៉ោង ១០យប់ តែប៉ូលិសទៅយឺតបន្តិច ព្រោះនាងបានគេចចេញពីសណ្ឋាគារ ២ម៉ោងមុនប៉ូលិសទៅដល់បាត់ទៅហើយ ។

តែទោះជាយ៉ាងណា នាងត្រូវបានប៉ូលិសតាមចាប់ខ្លួនបានមកវិញ នៅថ្ងៃបន្ទាប់ ហើយនាងប្រហែលជាត្រូវជាប់ពន្ធនាគារ១៥ថ្ងៃ និងពិន័យជាប្រាប់ចំនួន៥០០យាន់ផងដែរ ចំពោះហេតុការណ៍ខាងលើនេះ ៕