ថៃ៖ កាលពីពេលថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ เพจมันส์สื่อ បានបង្ហោះវីដេអូឃ្លីបមួយបង្ហាញពីសកម្មភាពកូនកម្លោះម្នាក់ឱបនារីដទៃនៅនឹងមុខប្រពន្ធទាំងមិនខ្លាចចិត្តនាងសោះ ខណៈដែលកម្មពិធីទទួលភ្ញៀវនៅមិនទាន់ចប់ផង ។

នៅក្នុងវូដេអូឃ្លីបបានបង្ហាញឱ្យឃើញថា នៅក្នុងពិធីមង្គលការមួយ ត្រូវបានអញ្ជើញចូលរួមពីសំណាក់មិត្តភក្ដិស្និទ្ធស្នាលរបស់កូនកម្លោះ កូនក្រមុំ ហើយខណៈដែលពេលវេលាទទួលភ្ញៀវគេឃើញកូនកម្លោះ ឱបនារីដទៃស្រស់ស្អាត ២នាក់នៅនឹងមុខប្រពន្ធ ចំណែកទឹកមុខរបស់នារីជាប្រពន្ធហាក់ដូចជាមិនសូវសប្បាយចិត្តសោះ ។

សម្រាប់វីដេអូឃ្លីបខាងលើនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកចែករំលែកបន្តគ្នាយ៉ាងច្រើន ព្រមទាំងរងនូវការរិះគន់ផងដែរ ដោយលើកឡើងថា កូនកម្លោះនោះប្រើសកម្មភាពមិនសមរម្យទាល់តែសោះ ៕
សហការី KBN
ប្រភព៖ kapook