ភ្នំពេញ៖ ក្រោយពីបានដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងគណិតវិទ្យាកម្រិតអាស៊ី ជាមួយពិន្ទុ ២,៣៥០ ពិន្ទុ កាលពីខែមករា ឆ្នាំ ២០១៨ រួចមក ស្រាប់តែពេលនេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីសម្តេចតេជោ ហ៊ុន សែន និងត្រូវជាកូនស្រីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានជាប់ចំណាត់ថ្នាក់លេខ ៤ផ្នែកគណិតវិទ្យាលំដាប់ពិភពលោក ក្នុងលំដាប់ពិន្ទុ ១១៦៦ពិន្ទុ ។

សម្រាប់ការប្រឡងខាងលើនេះ គឺធ្វើឡើងតាមរយៈកុំព្យូទ័រ ដោយមានសិស្សចូលរួមប្រកួតប្រជែងមកពីគ្រប់បណ្តាប្រទេសនៅលើពិភពលោក ។

សូមបញ្ជាក់ថា ការដណ្តើមបានចំណាត់ថ្នាក់លេខ៤ នៅកម្រិតពិភពលោក និងចំណាត់ថ្នាក់លេខ១នៅកម្រិតអាស៊ីពីការប្រកួតគណិតវិទ្យា របស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានបង្ហាញនូវវត្តមានកុមារីកម្ពុជាដំបូងគេនៅក្នុងតារាងនៃការប្រកួតប្រជែងគណិតវិទ្យាលើគេហទំព័រប្រឡងគណិតវិទ្យាលំដាប់ពិភពលោក ៕
សហការី KBN